ប្រទេសមីយ៉ាម៉ា:ថ្ងៃទី ៤ ខែ មិនា ឆ្នាំ២០២១ បានកើតរឿងដល់សោកស្ដាយមួយនៅប្រទេសមីយ៉ាម៉ា។រឿងមួយនេះត្រូវបានចែករំលែកពេញបណ្ដាយសង្គមេេជាច្រើនផងដែល
ក្មេងស្រីអាយុ១៩ឆ្នាំឈ្មោះKyal Sin ត្រូវគេបា.ញ់.ស.ម្លា.ប់ចំក្បាលចណ្ដាលអោយស្លា.ប់ភ្លាមៗទៅនិងកន្លែង។
~
Kyal Sin នាងនៅក្មេងណាស់ ទើបតែអាយុ១៩ប៉ុណ្ណោះថែមទាំងជាម្ចាស់ជ័យលាភីតៃក្វាន់ដូដ៏ឆ្នើមមួយរូបផង
នាងត្រូវក្រុមទាហានបា.ញ់.ស.ម្លា.ប់ចំ.ក្បា.ល ដោយមានពាក់ក្រដាស់មួយសន្លឹកនៅនឹងក ប្រាប់ពីក្រុមឈាម B+ និងចារខ្នងថា
~
“បើខ្ញុំរងរបួសធ្ងន់ធ្ងរ មិនអាចសង្គ្រោះបាន ខ្ញុំសូមបរិច្ចាកសេរីរាង្គរបស់ខ្ញុំ”។ ហើយអាវខ្មៅដែលមានសរសេរថា “Everything will be OK”
ត្រូវបានចែករំលែកពេញបណ្ដាយសង្គម។
រូបសន្លឹកទី២ គឺឪពុកនាងបានចង់ខ្សែរក្រហមនៅនឹងក៏ដៃស្ដាំរបស់នាង ដំណាងអោយការធ្វើបដិវត្ត មុនពេលដែលនាងស្លាប់។ ស្រណោះទឹកចិត្តលោកឪពុកខ្លាំងណាស់
~
សូមសម្ដែងការកោតសសើរអំពីសេចក្ដីក្លាហាន តស៊ូ និងលះបង់របស់ប្អូន តែក៏សូមចូលរួមសោកស្ដាយ និងរំលែកទុក្ខ ចំពោះក្រុមគ្រួសារប្អូន និងប្រជាជនភូមាទាំងអស់ដែលបានពលីដើម្បីជាតិមាតុភូមិ ពីចម្ងាយ។
~

កែរសម្រួលដោយ : khmer site
ប្រភទ : Page PhumiKhmer