លោកជំទាវ យក់ សម្បត្តិ មកបញ្ជាក់យ៉ាងច្បាស់ថារឿងទាំងអស់មកពីមូលហេតុមួយនេះ យ៉ាងពិតប្រាកដមែន

កាលពីល្ងាចថ្ងៃទី០៤ខែមិនា ឆ្នាំ២០២១ នៅវេលាម៉ោង៩ព្រឹកមានបុរសជនជាតិចិនម្នាក់បានបាត់បងជីវិតនៅពេលទទួលការព្យាបាលជំងឺខូវីដ ១៩នៅមជ្ឈមណ្ឌលព្យាបាលខូវិដ ព្រែកភ្នៅ ។អ្នកជំងឺជាអ្នកជក់បារីច្រេីន និងបានប្រេីប្រា.ស់សា.រធា.តុញៀ.នប្រភេទ អំហ្វេតា.មី.នក្នុងរយះពេលយូរមកហេីយ។

~

នៅក្នុងលិខិតផ្ញើជូនរដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋមន្រ្តីក្រសួងក្រសួងសុខាភិបាលបង្ហាញថាបុរសជនជាតិចិនរូបនោះបានចូលព្យាបាលនៅថ្ងៃទី១ ខែមីនា និងបាត់បងជីវិតនៅថ្ងៃទី ៤ ខែមីនា វេលាម៉ោង ៩ព្រឹក ។

~

អ្នកជំងឺទទួលមរណភាពភ្លាមៗតែក្នុងនោះមានការសនិដ្ឋានពីមហាជនថាដោយសារកូវីដព្រោះបានបាត់បងជិវិតនៅក្នុងមណ្ឌលព្យាបាលកូវីដ១៩។ បច្ចុប្បន្នសពត្រូវបានតម្កល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ជនជាតិចិនរូបនោះបានស្នាក់នៅសណ្ឋាគារខូល័រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងមានប្រវត្តិប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុកខូវិដ នៃព្រឹត្តិការណ៍២០កុម្ភៈ ។

~


តែមកដល់ថ្ងៃដដែលនេះផងដែរនៅម៉ោង៨ល្ងាចនេះលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាផ្លូវការ នៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ពីមរណភាពរបស់ បុរសជាជនជាតិចិនម្នាក់ ដែលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលព្យាបាលកូវីដ-១៩ នៅព្រែកព្នៅ រាជធានីភ្នំពេញ ដោយការសន្និដ្ឋានមូលហេតុដែលបាត់បងជិវិតគឺ ដោយសារតែការរើថ្នាំ.ញៀ.នធ្ងន់.ធ្ងរ បណ្តាលឱ្យគាំ.ងបេះ.ដូងបាត់បងជិវិតភ្លាមៗ។

~

លោកជំទាវ បានបញ្ជាក់ថា ៖ “អ្នកជំងឺរូបនេះ មានវិជ្ជមានវីរុសកូវីដ-១៩មែន ប៉ុន្តែគាត់បាត់បងជិវិតដោយសារតែការប្រើប្រាស់សារ.ធា.តុញៀ.នហួសកំរិត។ ខ្ញុំសូមជម្រាបជូនថា គាត់ពុំមានអាការៈពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នោះទេ បានន័យថា មិនមានការហត់ ដង្ហក់ ថប់ដង្ហើម មិនមានការឡើងកម្ដៅ ព្រមទាំងពុំមានអុកស៊ីហ្សែនចុះ ដែលសរុបទៅគឺគាត់ពុំមានបញ្ហាអ្វីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នោះទេ។

~

ដូច្នេះមូលហេតុដែលបណ្តាលឱ្យគាត់បាត់បងជិវិតភ្លាមៗនេះ គឺបណ្តាលមកពីការប្រើប្រាស់សារធាតុញៀនតែម្តង ហើយតាមរយៈការធ្វើកោលសល្យវិច័យ លើទឹកនោម ក៏បានបង្ហាញយ៉ាងច្បាស់ថាមានសារធាតុអំហេ្វ.តា.មីន”។

~

សូមបញ្ជាក់ថា ជនជាតិរូបនេះចិន មានឈ្មោះ Lay Binxiang អាយុ ៣៤ឆ្នាំ បានចូលមកព្រះរាជាណាចក្រកម្ពុជាតាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩មកម្ល៉េះ ហើយត្រូវបានយកសំណាក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបុរសជនជាតិចិនរូបនេះ បានប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

~

ក្រសួងសុខាភិបាល ក៏បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនមួយនៅយប់នេះផងដែរថា តាមរយៈការធ្វើកោសល្យវិច្ច័យលើសាកសពនៅថ្ងៃទី០៤ ខែមីនានេះ បានបង្ហាញថា បុរសដែលទទួលមរណភាពរូបនេះ មានសារធាតុអំ.ហ្វេ.តាមី.នខ្ពស់ (តាមរយៈការពិនិត្យទឹកនោម) ដែលត្រូវបានសន្មត់ថា បុគ្គលនេះបានប្រើប្រាស់សា.រធា.តុញៀ.នប្រភេតអំ.ហ្វេ.តា.មី.នក្នុងរយៈពេលយូរមកហើយ។

~

ហេតុដូច្នេះហើយតាមរយៈការសន្និដ្ឋានចុងក្រោយ អ្នកជំងឺដែលទទួលមរណភាពភ្លាមៗនេះ គឺដោយសារតែការរើថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឱ្យគាំ.ងបេះ.ដូ.ងបាត់បងជិវិតភ្លាមៗតែម្តង។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានករណីឆ្លងសរុបទូទាំងប្រទេសមានចំនួន ៩០៩នាក់ ព្យាបាលជាសះស្បើយ ៤៨៤នាក់ កំពុងសម្រាកព្យាបាល ៤២៥នាក់ ដែលភាគច្រើននៃអ្នកកំពុងសម្រាកព្យាបាលគឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងជាជនជាតិចិន៕

~

ប្រភពដកស្រងមកពី៖ក្រសួងសុខាភិបាល

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔