កម្សត់ណាស់!!! រឿងម្តាយទើបស្លា​​.​​​ប់ មិនទាន់បានប៉ុន្មានផង ឥឡូវមកត្រូវជួបរឿងបងប្រុសក៏ស្លា​​​​​​.ប់ទៀត

កាលពីរសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្តែង អ៊ុន សិទ្ធា បានជួបទុក្ខធំ ក៏ព្រោះតែបងប្រុសជាទីស្រឡាញ់របស់លោកបានលាចាកលោក ក្រោយពីសម្រាកព្យាបាលនៅបន្ទប់ ICU អស់ពេលមួយរយៈនោះ ។

~

~

មហាជនអ្នកលេងបណ្តាញសង្គម ជាពិសេសមិត្តសិល្បករ ក៏បានចូលរួមរំលែកទុក្ខផងដែរ ដល់ក្រុមគ្រួសាររបស់លោក អ៊ុន សិទ្ធា ។ ម្យ៉ាងវិញទៀត អ្នកគាំទ្រ និង មិត្តសិល្បករក៏រន្ធត់ចិត្តណាស់ដែរ ក្រោយដឹងថាតារាប្រុសរូបនេះទើបតែបាត់បង់ម្តាយជាទីស្រឡាញ់កាលពីឆ្នាំ ២០១៩ កន្លងទៅ ហើយឥលូវមកត្រូវបាត់បង់បងប្រុសម្នាក់ទៀតនោះ ។

~

~

ក្រោយពីបងប្រុសបានលាចាកលោក ១ ថ្ងៃហើយ លោក អ៊ុន សិទ្ធា បានបង្ហោះសារមួយឃ្លាយ៉ាងកម្សត់ ធ្វើឲ្យអ្នកអានហើយក្តុកក្តួលទប់ទឹកភ្នែកមិនបាននោះទេ ដោយលោកបានរៀបរាប់ថា «បងផុតទុក្ខហើយ បងលេងលំបាកហើយ បងលេងឈឺចុកចាប់អីទៀតហើយហើយបងក៏បានទៅជួបម៉ែនៅឯឋានសួគ៌ហើយ» ។

~

~

សារមួយឃ្លានេះធ្វើអោយហ្វេនមួយចំនួនមានការសោកស្តាយជាមួយនឹងការចូលទៅខំមិនលួងលោមជាច្រើនពាន់នាក់។គួរឲ្យដឹងថា ក្រោយពីឃើញសារបែបនេះ មហាជនអ្នកលេងបណ្តាញសង្គមហាក់អាណិតអាសូរ និង យល់អារម្មណ៍នៃការបាត់បង់មនុស្សជាទីស្រឡាញ់ផ្ទួនៗគ្នា ៕

~

ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔