ប្រទេថៃ៖ នៅថ្ងៃទី ១ ខែមីនាឆ្នាំ ២០២១ សារព័ត៌មាន Channel One បានចុះផ្សាយថា នៅហាងស៊ុប Shabu Indy ស្ថិតនៅក្នុងសង្កាត់ Nai Mueang Subdistrict ស្រុក Muang ខេត្ត Phitsanulok ប្រទេសថៃ បានបង្ហាញមុខម្ហូបថ្មី ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកបរិភោគ។
~

ហាងស៊ុប Shabu Indy បើកបង្ហាញមុខម្ហូបថ្មី ជាមួយស្លឹកកញ្ឆាស្រស់ ដាក់ចូលទៅក្នុងទៅក្នុងទឹកស៊ុបដើម្បីបន្ថែមឱជារសឲ្យផ្អែម ឈ្ងុយឆ្ងាញ់ ជាមួយវត្ថុគ្រឿងផ្សំផ្សេងៗទៀត បង្កើតឡើងជារសជាតិប្លែក អារម្មណ៍ល្អស្រស់ស្រាយ ថែមទាំងមានតម្លៃសមរម្យទៀតផង ធ្វើឲ្យអតិថិជនកាត់ពីនាយធ្លាក់អាយមកភ្លក់រសជាតិ យ៉ាងច្រើនកុះកររកកន្លែងអង្គុយមិនបាន ។
~
ជាមួយនឹងការនាំយកស្លឹកកញ្ឆាស្រស់ មកចម្អិនធ្វើជាមុខម្ហូបដំបូងបង្អស់នៅក្នុងខេត្ត មានទាំងទឹកស៊ុបខ្មៅ និងទឹកស៊ុបរសជាតិដើម ។ ក្នុងនោះក៏មានមុខម្ហូប ស្លឹកកញ្ឆាបំពងស្រួយជ្រលក់ជាមួយទឹក ជ្រលក់ជូរហិរទៀតផង ។អ្វីដែលកាន់តែពិសេសទៀតនោះឃើញថា សម្រាប់តម្លៃនៃមុខម្ហូបនីមួយៗ មិនថ្លៃទៀតផង សាកសមនឹងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ។
~
ទន្ទឹមនឹងនោះ កញ្ញា Supatra Duangnga អាយុ ៣៤ ឆ្នាំ ដែលជាម្ចាស់ហាងបានបង្ហើបឱ្យដឹងថា ហាងនេះប្រើប្រាស់ស្លឹកកញ្ឆាចំនួន ២ ប្រភេទ ទីមួយគឺប្រភេទ Indica មានស្លឹកធំៗ និងប្រភេទ Sativa វាមានស្លឹកតូច ដោយកញ្ញាបានបញ្ជាទិញពីចំការដាំដុះស្របច្បាប់នៅក្នុងប្រទេស។ ដូច្នេះស្លឹកកញ្ឆាដែលនាងនាំយកមកចម្អិនជាអាហារ គឺវាមិនបណ្តាលឱ្យមានអាការៈស្រវឹងទេ
~
ហើយវាក៏ស្ថិតក្នុងកម្រិតដែលសាកសមសម្រាប់មនុស្សបរិភោគ ដោយកំណត់ត្រឹម ៥ ទៅ ៨ សន្លឹកសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃតែប៉ុណ្ណោះ ក្នុងនោះក៏មានបំរាមហាមអ្នកបរិភោគដែលមានអាយុទាបជាង ២៥ ឆ្នាំផងដែរ ។ចំពោះស្លឹកកញ្ឆាស្រស់ ដែលបន្ថែមទៅក្នុងស៊ុប វានឹងធ្វើឲ្យស៊ុបមានរសជាតិឆ្ងាញ់ ផ្អែម នឹងគ្មានសារធាតុញៀនទេ។ ទន្ទឹមនឹងនោះ ម្ចាស់ហាងរូបនេះបានបញ្ជាក់ថា
~
ភោជនីយដ្ឋានរបស់ខ្លួនបានសម្របសម្រួលច្បាប់ជាមួយក្រសួងសុខភាពសាធារណៈរួចរាល់ហើយ ។សង្កេតឃើញថា សព្វថ្ងៃហាងស៊ុប Shabu ខាងលើ មានអតិថិជនធ្វើដំណើរមកពីគ្រប់ទិសដើម្បីមកភ្លក់រសជាតិស៊ុប Shabu ច្នៃប្រឌិតថ្មី យ៉ាងច្រើនកុះករគួរឲ្យកត់សម្គាល់ ៕