ក្តៅៗនៅមីយ៉ានម៉ាបានធ្វើសកម្មភាពរើបម្រាស់ជាខ្លាំងក្នុងនោះពិតជាមានការព្រួយបារម្ភពីមនុស្សជាស្រឡាញ់របស់គេក្នុងប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលប្រទេសនេះកំពុងឈានជើងឆ្ពោះទៅរកអនាគតមួយ ដែលដឹកនាំដោយក្រុមឧត្តមសេនីយ៍យោធាដែលគ្មានចិត្តសណ្តោសប្រណី
ដោយប្រជាជនកំពុងកើនឡើងដោយក្តីកង្វល់ដែលថា កំណើនសេដ្ឋកិច្ចដ៏ស្តួចស្តើងដែលកើតមានឡើងក្នុងរដ្ឋបាលរបស់អ្នកស្រី Aung San Suu Kyi នឹងរលាយបាត់ទៅវិញក្រោមថ្វីដៃក្រុមយោធាបានដណ្តើមកាន់កាប់អំណាច កាលពីថ្ងៃចន្ទ ទី១ ខែកុម្ភៈ។
រដ្ឋាភិបាលរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី Aung San Suu Kyi បានធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា មានការរីកចម្រើន ស្របពេលដែលប្រទេសនេះបានបើកទ្វារឲ្យមានការផ្តល់លុយពីខាងក្រៅផ្តល់បច្ចេកវិទ្យា និងជំនាញផ្សេងៗនោះ ដែលក្នុងនោះក៏មានការផ្តល់ឲ្យពលរដ្ឋចំណាកស្រុកនូវពន្លឺផ្លូវវិលទៅរកមាតុភូមិ ដែលមានសេរីភាពប្រសើរជាងមុន និងការរីកចម្រើនប្រសើរជាងមុនផងដែរ។
នៅពេលនេះ ការគំរាមកំហែងពីការដាក់ទណ្ឌកម្មរបស់អាមេរិកចំពោះការដណ្តើមអំណាចរបស់ក្រុមយោធាមីយ៉ាន់ម៉ាបានអូសបន្លាយអស្ថិរភាព និងការវិលត្រឡប់ទៅរកភាពឯកោជាថ្មីម្តងទៀត ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ Min Aung Hlaing និងការប្រឈមនៃការដើរបញ្ច្រាសទិសផងដែរ។
«យើងមិនត្រូវការក្រុមយោធានោះទេ។ យើងមិនមានសង្គ្រាមប្រយុទ្ធគ្នាជាមួយប្រទេសណាមួយនោះទេ ប៉ុន្តែក្រុមយោធាប្រទេសមីយ៉ាន់ម៉ាជាអ្នករំលោភសិទ្ធិពលរដ្ឋមីយ៉ាន់ម៉ា»។
ងាកមកមើលរឿងមួយដែលពួកក្រុមបាតុករបានធ្វើគឺយកខោអាវដូចជាលីអូអាវទ្រនាប់របស់មនុស្សមកចង់ជាស្នួលយ៉ាងវែងដាក់ទៅលើក្រុមយោធា។រឿងនេះយើងមើលទៅពិតណាស់ថាវាពិតជាគួរអោយអស់សំណើចដែលពួកគេធ្វើបែបនេះតែតាមពិតទៅគឺព្រោះ
ទាហាននិងប៉ូលីសមានអបិយជំនឿដែលពួកគេមិនទៅនៅឬ ដើរឆ្លងកាត់ពីក្រោមស្នួលបែបនោះទេ។ ប្រសិនបើពួកគេឆ្លងកាត់បន្ទាត់ពួកគេជឿថាសិរីសួរស្តីរបស់ពួកគេនឹងធ្លាក់ចុះ។ពេលនេះពួកគេបានត្រឹមតែឈរការពារពីចំងាយមិនធ្វើអ្វីដល់ប្រជាជនឡើយ។
ដូច្នេះហើយបានជាប្រជាជនធ្វើខ្សែរខោអាវក្នុងរបស់ស្ត្រីយ៉ាងវែងជាបន្តបន្ទាប់គ្នាបន្ថែមទៀត។ ធ្វើបែបនេះគឺពួកគេដឹងថាដោយសារតែពួកទាហានពួកគេមិនហ៊ានឆ្លងកាត់ក្រោមខ្សែពួរនេះទេ។
«ពលរដ្ឋមីយ៉ាន់ម៉ានាពេលនេះកំពុងស្ថិតក្នុងស្ថានភាពរវាងរដ្ឋប្រហារ និងជំងឺឆ្លងរាតត្បាតកូវីដ១៩»។ នេះបើតាមការបញ្ជាក់របស់លោក Ko Han Gyi នៃអង្គការសិទ្ធិមនុស្ស ND-Burma ដែលមានមូលដ្ឋានក្នុងប្រទេសថៃ៕
អត្តបទរក្សាសិទ្ធដោយ៖ខ្មែរសាយ