ភ្នំពេញ៖ ប្រិយមិត្តបានដឹងមកហើយថាករណីដ៏កក្រើកទូទាំងប្រទេស ដែលកាលនៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២១ មានឧក្រិដ្ឋជន ០៤នាក់ ចូលជំរិ.តនិងប្ល.ន់ ស ម្លា.ប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអា.វុ.ធហត្ថរាជធានីភ្នំពេញដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ។
~
បណ្តាលឲ្យក្រុមឧ.ក្រិដ្ឋជនទាំង០៤នាក់ ស្លា.ប់ភ្លាមៗនៅនឹងកន្លែង ដែលខ្លួនគេបានរៀបចំផែនការ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត គឺចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញដោយរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់ស.ម្លា.ប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល០២នាក់ជាក្រោយតែត្រូវសមត្ថកិច្ចអា.វុ.ធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់
~
ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអា.វុ.ធហត្ថលើផ្ទៃប្រទេស បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះភ្លាមៗ។តាមប្រភពព័ត៌មានបានឱ្យដឹងថា ម្នាក់ក្នុងចំណោម ៤ នាក់ ដែលមានអត្តសញ្ញាណជាជនជាតិខ្មែរ ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ អាយុ ២១ ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២៨ ផ្លូវលំ ភូមិព្រែករង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល ជាមេក្លោងនៃការប្លន់ជំរិតនេះ ត្រូវបានអគ្គបញ្ជាការដ្ឋាន នៃបញ្ជាការដ្ឋានអង្គរក្ស បញ្ជាក់ថា
~
មិនមែនជាមន្រី្តនៅបញ្ជាការដ្ឋានអង្គរក្សនោះទេ ហើយបណ្ណសម្គាល់ខ្លួននោះគឺជាបណ្ណក្លែងក្លាយ ។ក្រោយពេលប្រតិបត្តិការបានបញ្ចប់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា ២០លានរៀល លើកទឹកចិត្ត ដល់កម្លាំងកងរាជអា.វុ.ធហត្ថរាជធានីភ្នំពេញ ដែលបានបំពេញបេសកម្មដោយជោគជ័យ ជួយសង្គ្រោះម្ចាស់ផ្ទះមានសុវត្ថិភាពគ្រប់គ្នា។
~
ដោយឡែកមេក្លោងឧ ក្រិដ្ឋ ជ ន កំពុងតែត្រូវបានគេចាប់អារម្មណ៏ខ្លាំង ដោយសារតែបានបង្ហោះលេងហ្វេសប៊ុក ជាមួយការសរសេរទាក់ទង នឹងការងារចេញប្ល.ន់ ជំ.រិតយកលុយរបស់គេ។ហើយជាពិសេសទៀតនោះ គេបានចាប់អារម្មណ៏ថាមេក្លោងរូបនេះ មានមុខមាត់ស្រដៀងគ្នា ទៅនឹងម្នាក់ឈ្មោះ Yeun Vandetដែលល្បីក្នុងករណីឃា ត ក ម្ម ដ៏ សា ហា វ ដែលបង្កឡើង ដោយយុវជនម្នាក់ជាមន្ត្រីយោធា បានធ្វើការបា.ញ់
~


ស ម្លា ប់ គូរដណ្តឹងរបស់ខ្លួនបណ្តាលអោយ ស្លា ប់ ពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។ ជនដៃដល់ជា ឃា ត ក រ មានឈ្មោះថា យឺន វណ្ណដេត អាយុប្រមាណ៣០ឆ្នាំ ជានាយទាហានអង្គភាព ង៧០ មានឋាន្តរសក្តិវរសេនីយត្រីហើយមកទល់ នឹងពេលនេះគឺរយៈពេល ១ឆ្នាំជាងហើយ ដែលជនល្មើស នៅបន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដោយសមត្ថកិច្ចមិទាន់ចាប់បាននោះទេ៕
~