តាមរយៈសារអេឡិចត្រូនិចតេឡេក្រាម ឯកសារមន្ត្រីសាធារណៈ បានបង្ហាញរូបភាព ២ សន្លឹក ពីប្រជាពលរដ្ឋមួយចំនួនបានសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងមន្ទីរពេទ្យមួយចំនួន ដែលមានសភាពកកកុញណែនក្តន់ ដោយមិនខ្វល់ពីបម្រាមក្រសួងឱ្យរក្សាគម្លាតសង្គមនោះទេ ។ការប្រជ្រៀតគ្នានេះ ក៏អាចបង្កជាហានីភ័យមួយផងដែរ ចំពោះការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ ដែលក្រសួងសុខាភិបាលកំពុង ព្រួយបារម្ភយ៉ាងខ្លាំងនោះ ។
~
ដោយសារប្រឃាពលរដ្ឋបុកទៅទទួលសេវាចាក់វ៉ាក់សាំងកូវីដ-១៩ ច្រើននោះ កាលពីយប់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដំណឹង និង ធ្វើការណែនាំ ជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបពីនីតិវិធីនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៤ ចំណុចធំៗផងដែរ ។
~
ក្នុងនោះចំណុចទី ១ ក្រសួងបានប្រកាសឱ្យដឹងថា ដោយសង្កេតឃើញបងប្អូនប្រជាពលរដ្ឋដែលមានអាយុ ចាប់ពី ៦០ ឆ្នាំឡើង មានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ច្រើន ហើយសម្រុកមកចាក់ដោយមានការកកស្ទះ និង រង់ចាំយូរនោះ ក្រសួងសុខាភិបាលសូមធ្វើការផ្អាកការចាក់វ៉ាក់សាំង AstraZeneca ជា
~
បណ្តោះអាសន្នសិន នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១ ហើយនឹងចាប់ដំណើរការចាក់ឡើងវិញនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ដើម្បីទុកពេលវេលាជូនអាជ្ញាធរថ្នាក់ក្រោមជាតិ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តព្រះសីហនុ ធ្វើការសម្របសម្រួលរៀបចំក្រុមប្រជាជន ដែលនៅក្នុងក្រុមអាយុនេះ ដើម្បីមកចាក់ទៅតាមថ្ងៃនីមួយៗវិញ ។
~
ចំណែកឯ វ៉ាក់សាំងស៊ីណូហ្វាម សម្រាប់ក្រុមអាទិភាពដែលក្រសួងធ្លាប់បានចេញសេចក្តីជូនព័ត៌មានរួចហើយនោះ នៅតែបន្តចាក់ដដែល ដោយមិនមានការផ្អាកនោះឡើយ ។យ៉ាងណាមិញ ការចាក់វ៉ាក់សាំងនេះ គឺស្ថិតនៅលើគោលការណ៍ស្ម័គ្រចិត្ត ឥតមានបង់ថ្លៃនោះឡើយ ៕
~
សូមអានសេចក្ដីលម្អិតរបស់ក្រសួងនៅខាងក្រោម ៖

~
ប្រភព៖ប្រជាប្រិយ