សម្ដេចសូមបញ្ជាក់ថា ការដឹកពលករទៅមូលដ្ឋាន ត្រូវគោរពតាមវិធានការនេះ តែលើកលែងអ្នកចត្តាឡីស័កគឺអត់ទាន់ទេ

នៅរសៀលថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១នេះ តាមរយៈគ្រុបឯកសារមន្ត្រីសាធារណៈ បានចេញសារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ឱ្យដឹងថា សម្ដេច សម្រេចលើកលែងការធ្វើចត្តាឡីស័កនៅតាមព្រំដែន ចំពោះពលរដ្ឋមានសុខភាពធម្មតា

~

ដោយឡែកអ្នកដែលមានការសង្ស័យគឺត្រូវធ្វើចត្តាឡីស័ក ។ក្នុងនោះផងដែរ សម្ដេចបានបញ្ជាក់បន្ថែមទៀតថា ការដឹកជញ្ជូននេះ ត្រូវតែជាការដឹកជញ្ជូនដោយមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និង មានសុវត្ថិភាព ។

~

ជាក់ស្ដែង សម្រាប់ថ្ងៃនេះអ្នកដែលមកពីប្រទេសថៃ មិនចាំបាច់ដឹកចូលទៅក្នុងមណ្ឌលចត្តាឡីស័កទេ រថយន្តកងទ័ពដែលនៅព្រំដែនកម្ពុជា-ថៃ ត្រូវដឹកពួកគាត់ទៅកាន់ខេត្តខាងក្រោយតែម្ដង

~

សម្រាប់អ្នកនៅក្នុងមណ្ឌលចត្តាឡីស័ក ត្រូវរង់ចាំដឹកនៅព្រឹកស្អែក ដោយក្នុងពេលនៃការធ្វើដំណើររបស់ពួកគាត់ ត្រូវតែធានាឱ្យបានថា ពួកគាត់បានទទួលទានអាហាររួចហើយ និង ផ្គត់ផ្គង់អាហារបន្ថែម ដូចជាមី ទឹកសុទ្ធជាដើម ។

~

គួរបញ្ជាក់ផងដែរថា ការដឹកនេះ ធ្វើឡើងនៅពេលព្រឹក និង ថ្ងៃត្រង់ ដោយស្របតាមការកំណត់រក្សាគម្លាតរបស់ក្រសួងសុខាភិបាល ៕

~

ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔