បងប្អូនស្គាល់ ស្រីនុតទេ? ដែល cover បទ “លង់ស្នេហ៍ប្រុសក្មេង” ដល់ថ្នាក់ផ្ទុះល្បីខ្លាំង រហូតមានអ្នកចូលមើលជាង ៦លានដង នោះ, ពេលនេះ ចេញមុខមកហើយ ដោយប្រាប់ច្បាស់ៗ ថា “មកពីណា…” (មានវីដេអូ)

ភ្នំពេញ : កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដែលកន្លងផុតទៅ ជាង២ឆ្នាំ មកហើយនេះ គេប្រទះឃើញ Channel YouTube មួយឈ្មោះ Arom Record បានបង្ហោះបទចម្រៀងមួយបទ ក្រោមចំណងជើងថា “លង់ស្នេហ៍ប្រុសក្មេង” ដែលជាការបកស្រាយ ដោយ ថាន់ នឿថង។

~

គិតត្រឹមថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ បទនេះ មានអ្នកចូលទស្សនាក្នុង YouTube ខាងលើ ជាង ៥លានដងបាត់ទៅហើយ។
គួរឲ្យភ្ញាក់ផ្អើលកាន់តែខ្លាំងនោះ បទនេះ ត្រូវបាន នារីរូបស្រស់ម្នាក់ ឈ្មោះ ស្រីនុត បានយកទៅ cover កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ហើយត្រូវបានគេ បង្ហោះចូល ក្នុង Channel YouTube មួយឈ្មោះ Phally Pusat។

~


គិតត្រឹមថ្ងៃនេះដែរ បទនេះ គឺមានអ្នកចូលទស្សនាជាង ៦លានដងបាត់ទៅហើយ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។
ព្រោះតែល្បីខ្លាំងពេក ស្រាប់តែនៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ ស្រីនុត បានចេញមុខទំលាយរឿងខ្លះៗហើយ ទាក់ទងបទ “លង់ស្នេហ៍ប្រុសក្មេង” នេះ ដោយប្រាប់ ក្រុមការងារ តារាញូស៍ ថា ៖

~


“រាល់ថ្ងៃខ្ញុំនៅខេត្តពោធិ៍សាត់ ខ្ញុំអាយុ២១ឆ្នាំ មានគ្រួសារហើយបង ខ្ញុំមិនមែនជាតារាទេបង គ្រាន់តែខ្ញុំច្រៀងប្រចាំនៅតែហាងទេ និយាយទៅកាលពី ២ឆ្នាំមុន ខ្ញុំទទួល អាហ្វែរ ដែរបង តែទើបឥឡូយនេះទេ ដែលខ្ញុំអត់បានទទួល អាហ្វែរ ទេ, មេការនៅហាង គាតមាន កាមេរ៉ា ហើយគាត់មាន YouTube ហើយបទផ្សេងៗក៏គាត់ផុសដែរ តែផ្ទុះមួយបទហ្នឹង (លង់ស្នេហ៍ប្រុសក្មេង), រាល់ថ្ងៃហ្នឹង ទៅណា មកណា ក៏មានមុខមាត់ដែរ…”។

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔