សូមប្រុងប្រយ័ត្ន! ចំពោះកូនរបស់អ្នកចំពោះរបរទាំងនេះ ព្រោះថា វាអាចបង្កគ្រោះថ្នាក់ដល់ក្មេងតូចៗ ….

បរទេស: នៅថ្ងៃទី ៣ ខែមីនាឆ្នាំ ២០២១ គេហទំព័រ The Sun បានចុះផ្សាយពីរឿងរ៉ាវរបស់ ស្ត្រីជាម្ដាយម្នាក់ឈ្មោះ Aden ដែលបានចែករំលែកឃ្លីបវីដេអូមួយនៅលើគណនី TikTok របស់ខ្លួន ទុកជាការ​ដាស់តឿនដល់ឪពុកម្តាយដទៃទៀតឲ្យមានការប្រុងប្រយ័ត្ន អំពីគ្រោះ.ថ្នា.ក់ក្បែរខ្លួន ដែលអាចគំរាមកំហែងដល់អាយុជីវិតរបស់ក្មេងតូចៗ ។

~

ដោយ Aden បានបង្ហាញពីរូបភាពកូនប្រុសតូចរបស់នាង មានឈ្មោះថា Baylor មានអាការៈរលាកភ្នែក ឡើងក្រហមដូចជាឈាមបន្ទាប់ពីងូតទឹករួច ។ Aden មានការព្រួយបារម្ភខ្លាំង នាងក៏ប្រញាប់ប្រញាល់នាំកូនប្រុសទៅមន្ទីរពេទ្យ ក្រោយមកគ្រូបាននិយាយថា ភ្នែករបស់ Baylor គឺឆ្លងមេរោគធ្ងន់ធ្ងរ ។

~


បន្ទាប់ពីនាងត្រឡប់មកដល់ផ្ទះវិញ នាងក៏ព្យាយាមស្វែងរកដើមហេតុដែលបានកើតឡើង ស្រាប់តែគួរឲ្យភ្ញាក់ផ្អើលណាស់ព្រោះថា មេរោគនោះគឺមានប្រភពចេញមកពី “តុក្កតាទាជ័រ” ពណ៌លឿងដ៏គួរឱ្យស្រលាញ់ ដែលកូនប្រុសរបស់នាងតែងតែលេងនៅពេលងូតទឹក។ ស្ត្រីជាម្តាយបានបន្ថែមថា នាងបានរកឃើញប្រហោងមួយនៅខាងក្រោមបាតតុក្កតាទាជ័រនោះ ដោយការសង្ស័យនាងក៏ព្យាយាមកាត់វាមើល ហើយវាពិតជាមិនខុសពីការសង្ស័យមែន ព្រោះនៅខាងក្នុងទាជ័រនោះគឺពោពេញទៅផ្សិតកខ្វក់ដែលជាប្រភពនៃមេរោគនោះឯង ។

~


បន្ទាប់ពីរឿងរ៉ាវនេះទទួលបានការចាប់អារម្មណ៍ខ្លាំង វេជ្ជបណ្ឌិត Sarah Jarvis ប្រធានគ្លីនិក បានចេញមកពន្យល់ថា ប្រដាប់ប្រដាក្មេងលេងពេលកំពុងងូតទឹក អាចនឹងកខ្វក់បែបនេះមែន វាអាចផ្ទុកភ្នាក់ងារបង្ករោគពីផ្សិតវីរុសនិងបាក់តេរី ។ ដូច្នេះឪពុកម្តាយគ្រប់រូបត្រូវចាប់អារម្មណ៍សម្អាតប្រដាប់ប្រដាក្មេងលេង ឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ហើយត្រូវប្រាកដចិត្តថា ផ្ទៃខាងក្នុងនៃវត្ថុទាំងនោះគឺស្ងួតទាំងស្រុង ដើម្បីកាត់បន្ថយឱកាសនៃការកកើតជាមេរោគផ្សេងៗ។

~


ខណៈពេលដែល វេជ្ជបណ្ឌិត Richard Hastings អ្នកជំនាញខាងអតិសុខុមជីវសាស្ត្រ និងការការពារជម្ងឺឆ្លង ក៏បានឲ្យដឹងដែរថា ក្នុងករណីនេះបានសបញ្ជាក់បានថា ប្រដាប់ប្រដាក្មេងលេង គឺជាប្រភពនៃមេរោគយ៉ាងច្បាស់ក្រឡែត ដូច្នេះអាណាព្យាបាលគ្រប់រូបគួរតែព្យាយាមសង្កេតរាល់ឧបករណ៍ទាំងនោះ ប្រសិនបើវាមានអាយុកាលយូរដែរហើយ គួរតែបោះចោល ឬជំនួសថ្មី ដើម្បីការពារការកកកុញ និងការកកើតរបស់ពពួកផ្សិត និង មេរោគផ្សេងៗ ព្រោះវាអាចបង្កជាគ្រោះ.ថ្នា.ក់ ដល់កុមារតូចៗដែលមានអាយុក្រោម 2 ឆ្នាំ ដូចជាជំងឺដំបៅភ្នែក និងត្រចៀក និងអាចឆ្លងជាជំងឺធ្ងន់ធ្ង​រ​ផ្សេងទៀតផងដែរ ៕

~


ជាការពិតណាស់ សម្រាប់អ្នកម្តាយគ្រប់រូប តែងតែបារម្ភពីសុវត្ថិភាពរបស់កូនតូចជានិច្ច ជាពិសេសគ្រោះ.ថ្នា.ក់ដែលកើតឡើងជាយថាហេតុ ។ ក្នុងនាមជាម្តាយ វាមិនមែនជារឿងងាយស្រួលទេ ព្រោះថាម្តាយគឺជាមនុស្សធម្មតាម្នាក់ ដែលរង់ចាំតាមដានឧបសគ្គរាប់ពាន់ជំពូក ដែលកំពុងតែយាយីកូនតូចៗរបស់ពួកគេ ។ យ៉ាងណាមិញ ដូចជាករណីរបស់អ្នកម្តាយរូបនេះដែរ ដែលកាលពីថ្មីៗនេះគាត់បានចេញមកចែករំលែកបទពិសោធន៍នៅលើបណ្តាញសង្គម ទុកជាសារ​ដាស់តឿនដល់ឪពុកម្តាយដទៃទៀត អំពីគ្រោះ.ថ្នា.ក់ដែលនឹកស្មានមិនដល់ ខណៈពេលកូនប្រុសតូចរបស់នាងបានឆ្លងមេរោគបន្ទាប់ពីងូតទឹករួច ។

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔