រាជធានីភ្នំពេញ : ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣.០០នាទីមានកាចុះបង្រាប់កន្លែងល្បែភ្នាល់ជល់មាន់នៅ បូរី ភពថ្មី៣ សង្កាត់ ព្រែកកំពឹស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។ក្នុងនោះរួមមាន ឈ្មោះ ឃឹម សាវីត ភេទប្រុស អាយុ៣៦ឆ្នាំដែលល្បីបបួលគេជល់មាន់ ដាក់ទ្បាន ដាក់ខ្សែក ដាក់ប្លង់ផ្ទះផងនោះ។
~

មានការចែករំលែកតៗគ្នាជាច្រើន ដោយអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកក៏ដូចជា Tiktok ជាច្រើន បានសម្តែងប្រតិកម្មជាមួយវីដេអូបុរសម្នាក់ ដែលបានអួត បបួលអ្នកលេងហ្វេសបុកភ្នាល់ រឿងមាន់ជល់ ដោយហ៊ានភ្នាល់ ដាក់ខ្សែកមាស ដាក់ឡាន ដាក់ផ្ទះ មិនខ្លាចនរណាទាំងអស់ ដោយបានអះអាងថាទ្រព្យសម្បត្តិ៍ខ្លួនមានទាំងប៉ុន្មាន បានមកពីរបរមាន់ជល់នេះឯង ស្របពេលល្បែភ្នាល់ជល់មាន់នេះ ជាទង្វើខុសច្បាប់។
~
គួរបញ្ជាក់ផងដែរថា បុរសម្នាក់នោះត្រូវគេស្គាល់ថា ឈ្មោះ ឃឹម សាវីត ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅ បូរី ភពថ្មី៣ សង្កាត់ ព្រែកកំពឹស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ធ្លាប់ត្រូវបានសមត្ថកិច្ចខេត្តកណ្តាល ឃាត់ខ្លួនម្តងរួចមកហើយ កាលទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣.០០នាទី នៅចំណុចទំនប់៩៤ ភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និង អាប៉ោង)។
~