កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ចំប៉ីខ្មៅ បានរៀបចំពិធីបុណ្យ៧ថ្ងៃដើម្បី ឧទ្ទិសកុសលផលបុណ្យជូន មេ ខ្លោង អ៊ឹម សុវណ្ណារិទ្ធ នៅវត្តទឹកថ្លា ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការចូលរួមពី មនុស្សមួយ ចំនួនធំ ក្នុងនោះអ្នកខ្លះស្កាត់ មកពីខេត្តទៀតផង។
ចំពោះការធ្វើបុណ្យឲ្យមេខ្លោងអ៊ឹម សុវណ្ណារិទ្ធ ពីសំណាក់ចំប៉ីខ្មៅនេះ មានមតិមួយចំនួន បានធ្វើការគាំទ្រ ខណៈមតិមួយចំនួនទៀត មិនធ្វើការគាំទ្រនោះឡើយ។ ដោយឃើញថា មានការជែកវែក.ញែកគ្នាច្រើនពេកជុំវិញរឿងនេះ នៅយប់ថ្ងៃដដែលនោះ លោកផែង វណ្ណៈ បានឡាយវីដេអូ ពន្យល់ជុំវិញរឿងនេះ។
~
នៅក្នុងការបកស្រាយនោះ លោកមិនបានអះអាងថា ការធ្វើបុណ្យនេះ ត្រូវ ឬខុសនោះឡើយ គ្រាន់តែលោកចង់ បញ្ជាក់ឲ្យមហាជនពិចារណាថា សម ហេតុផល ឬមិនសមហេតុផលប៉ុណ្ណោះ ខណៈមេ.ឧ.ក្រិដ្ឋ.ជនប្រ.ល័យពូ.ជ.សា.សន៍ឯងក៏ត្រូវគេធ្វើបុណ្យឲ្យដែរនោះ។ ទោះយ៉ាងណា លោកមិនគាំទ្រសម្ដីរបស់ចំបីខ្មៅត្រង់ចំណុច១ថា គេប្ល.ន់ផ្ទះ គេ មិនមែនប្ល.ន់ផ្ទះយើងនោះឡើយ ដោយលោកស្នើឲ្យធ្វើការកែតម្រូវ។
~
ឆ្លៀតក្នុងឱកាសនោះ លោកផែង វណ្ណៈ ក៏បានរំលឹកពីអនុ ស្សាវរីយនៃការបង្ក្រា.ប អារ៉ាស្មាច់ ដោយសារតែមានអ្នកកាសែតប្រមឹកម្នាក់ លើកឡើងថា ក្នុងពេលបង្ក្រា.បនោះ លោកគ្រាន់តែអែបៗគេប៉ុណ្ណោះ។ ដើម្បីជ្រាបច្បាស់ថា លោកនិយាយអ្វីៗខ្លះពីប្រ.វត្តិអារ៉ាស្មាច់នោះ អាចទស្សនាវីដេអូខាងក្រោមនៃរូបភាព។
~
គួរបញ្ជាក់ថា ជុំវិញបេសកកម្មកម្ចាត់រ៉ាស្មាច់ នេះដែរ ក៏ធ្លាប់ត្រូវបានលោកផែង វណ្ណៈ ធ្វើការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីអំឡុងឆ្នាំ២០១៨ដូច្នេះថា «អនុ ស្សាវរីយ៍ ថ្ងៃបេសកកម្មសម្ងាត់កម្ចាត់មេខ្លោងចា.ប់ជំ.រិតដ៏ល្បីល្បាញឈ្មោះ រ៉ាស្មាច់ឆ្នាំ ២០០០ នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០០០ លោកអនុ សេនីយ៍ទោ ផែង វណ្ណៈ ប្រធានផ្នែកការពារការស.ម្ងាត់ជាតិ ការិយាល័យព័ត៌មានទូទៅ នៃ ស្នង.ការដ្ឋា.ននគ.របាលរាជ.ធានីភ្នំពេញ
~
បានទទួលបញ្ជា.អោយអនុ វត្តផែន ការសម្ងាត់កម្ចាត់មេខ្លោងចា.ប់មនុស្សជំរិតទារប្រាក់ដ៏ល្បីល្បាញគឺ សោម ណារ៉ា ហៅ សុខ ណារ៉ា ហៅរ៉ាអូស្ត្រាលី ឬ ហៅ រ៉ាស្មាច់ ។
ប្រជុំដាក់ផែនការ, នៅវេលាម៉ោង៩:៣០ នាទី យប់ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០០០ គណៈស្នងការនគរ.បាល.រាជធានីភ្នំពេញ បានបើកការប្រជុំបន្ទាន់មួយដើម្បីរៀបចំផែនការប.ង្ក្រាបមេខ្លោងចា.ប់.ជំរិ.តដ៏ល្បីល្បាញគឺ រ៉ាស្មាច់។
~
ការប្រជុំនោះដឹកនាំដោយលោកឧត្ដមសេនីយ៍ សួន ឈាងលី ស្នងការ លោកវរសេ.នីយ៍ឯក ប៊ិត គឹមហុង ស្នងការរង ( បច្ចុប្បន្ន ស្លា.ប់ ) លោកវរសេនីយ៍ឯក ឆៃ ស៊ីណារឹទ្ធ អនុប្រធាននាយកដ្ឋានព័ត៌មានទូទៅ លោកវរសេនីយ៍ឯក ពៅ លឹមមី ស្នងការរង ទទួលព្រហ្មទណ្ឌ និង លោកវរសេនីយ៍ឯក គង់ សារ៉ាន់ ស្នងការរងទទួលផែនសណ្ដា.ប់ធ្នាប់ លោកវរសេនីយ៍ត្រី សោម ឡេង ប្រធានការិយា ល័យព័ត៌មានទូទៅ និង លោកវរ សេនីយ៍ត្រី ហឿង លាងសែ ប្រធានការិយាល័យប្រឆាំងភេរវកម្ម និង ភ្នាក់ងារសម្ងាត់ម្នាក់។
~
ការប្រជុំសម្រេចជ្រើសរើសយកលោកវរ.សេនីយ៍ត្រី សោម ឡេងប្រធាន.ការិយា.ល័យព័ត៌មានទូទៅ ដឹកនាំផ្ទាល់លោកអនុសេ.នីយ៍ទោ ផែង វណ្ណៈ ជាអ្នកចុះអនុវត្តផែនការផ្ទាល់ ដោយមានក.ម្លាំងពិសេសអន្តរាគមន៍អមជាមួយ ៣ នាក់។
ចំណែកគណៈស្នងការនគ.របាលរាជ.ធានីភ្នំពេញ នៅប្រចាំដឹកនាំបញ្ជានៅស្ថានីយប្រេងផ្លូវបំបែកវ៉េង ស្រេង។ អធិការខណ្ឌមានជ័យទទួលទិសចំការដូង ដឹកនាំដោយលោក ប៉ូ មុត អធិការខណ្ឌចំការមនទទួលទិសឡើងទៅពេទ្យរុស្ស៊ីដឹកនាំដោយលោក លុក លន។
ចុះអនុ វត្តផែនការ ប្រជុំចប់ទាំងគណៈស្នងការនគរ.បាល រាជធានីភ្នំពេញ និង អ្នកដឹកនាំអនុវត្តផែនការផ្ទាល់ បានចុះទៅដល់គោលដៅត្រៀមធ្វើសកម្មភាព។ នៅវេលាម៉ោង ៤ ទៀបភ្លឺ ភ្នាក់ងារសម្ងាត់បានផ្ដល់ព័ត៌មានមកអោយត្រៀមព្រោះមុខស.ញ្ញារៀបចំចេញហើយ។
~
មិនយូរប៉ុន្មាននៅវេលាម៉ោង ៤:១៥ នាទីព្រឹកទៀបភ្លឺ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០០០ មេខ្លោងចា.ប់ជំរិ.តឈ្មោះ រ៉ាស្មាច់ បានបើកម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ ១៩៩៩ ស្លាកលេខ ១ភ្នំពេញ ១ធ-០៩៩៤ ឆ្ពោះមកគោលដៅរបស់លោកអ នុសេនីយ៍ទោ ផែង វណ្ណៈ នៅភូមិ ឬស្សី សង្កាត់ស្ទឹងមានជ័យ ដោយនៅដៃឆ្វេងរបស់ រ៉ាស្មាច់ កាន់កាំភ្លើ.ងខ្លីប្រភេទឡុក ដែលមានបង់ ៣០ គ្រាប់។
មិនបង្អង់យូរលោកអនុសេ នីយ៍ទោ ផែង វណ្ណៈ បានបា.ញ់គំរា.មដើម្បីចា.ប់ខ្លួនទាំងរស់ ប៉ុន្តែ រ៉ាស្មាច់ មិនអោយចា.ប់ខ្លួនទេថែមទាំងបា.ញ់មករកកម្លាំងយើងថែមទៀត។
ដោយមិនបង្អង់យូរ លោកអនុ សេនីយ៍ទោ ផែង វណ្ណៈ និង កម្លាំ.ងអន្ត.រាគមន៍ពិសេស ៣ នាក់ផ្សេងទៀត បានសម្រេចបា.ញ់ស្រោចទៅលើ មេខ្លោង សោម ណារ៉ា ហៅសុខ ណាណារ៉ា ហៅរ៉ាអូស្ត្រាលី ឬហៅរ៉ាស្មាច់ អោយរង.របួ.សធ្ងន់និងបានគេច ទៅដេកស្លា.ប់នៅជិតរោងចិញ្ចឹមទាពីកន្លែងដួលម៉ូតូប្រមាណ ២០០ ម៉ែត្រតែម្ដង។
~
លោកអនុ សេនីយ៍ទោ ផែង វណ្ណៈ បានរើសយកសាក់កាដូមកឆែកមើល ឃើញមាន កាំ.ភ្លើងខ្លី មានបំពង់ផ្ទប់សំឡេង១ គ្រា.ប់បែកដៃ១គ្រាប់ និង វត្ថុតាងមួយចំនួនទៀត។
បេសកកម្មប្រកបដោយគ្រោះ.ថ្នាក់តែទទួលបានជោគជ័យនេះគឺដោយសារមានការដឹកនាំបញ្ជា ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហុក ឡងឌី អគ្គ ស្នងការនគរ.បាលជាតិ និង ឯកឧត្ដម ជា សុផារ៉ា ប្រធានគណៈ.បញ្ជាការឯកភាពរាជធានីភ្នំពេញ។
~
តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារសម្ងាត់ បានអោយដឹងថា រ៉ាស្មាច់ មានគម្រោងគេចខ្លួនទៅថៃតាមច្រកកំពត ដើម្បីទៅកែមុខមាត់កុំអោយគេស្គាល់។ តែអំពើអាក្រក់របស់រ៉ាស្មាច់ ទោះបីមានអាវយ័ន្ត កូនក្រកញីឈ្មោល យ៉ាងណាក៏មិនអាចជួយបានដែរ ពេលផ្ទុះ.អា.វុធកូនក្រកខ្ទាតចេញពី រ៉ាស្មាច់ តែម្ដង។ អរគុណម្ចាស់ផេក តារាខ្មែរជំនាន់ ១៩៩៧-២០០០ ដែលបានផ្ដល់រូបថតខ្ញុំដ៏កម្រមកអោយខ្ញុំ»៕
សូមប្រិយមិត្តទស្សនា Video ខាងក្រោម :