អសច្ចារ្យណាស់!!!គំនូជីវចល(Oggy)ដាក់បញ្ចូលប្រាសាទអង្គរវត្តថែមទាំងលេងបែបបុរាណទៀត(មានវីដេអូ)

ផ្ទ.​​ុះការចាប់អារម្មណ៍ជាខ្លាំងពេលបានឃើញប្រាសាទអង្គរវត្តដែលត្រូវបានគេយកចូលទៅដាក់បញ្ជូលទៅក្នុងគំនូជីវចល(Oggy)ដែលជាគំនូជីវចលដ៏ល្បីប្រចាំពិភពលោកមួយដែរ ក្នុងនោះបានចាក់បញ្ជាំងពីប្រាសាទអង្គរវត្តចំៗតែម្តង។

~

មិនត្រឹមតែប្រាសាទអង្គរវត្តទេក្នុងនោះក៏មានប្រាសាទផ្សេងៗទៀតផងដែរ ដូចជាប្រាសាទតាព្រហ្ម រូបចម្លាក់មនុស្សបុរាណនៅលើប្រាងប្រាសាទអង្គរ ព្រះម៉ែ តោថ្មធំៗ និងវត្ថុជាច្រើនទៀតដែលសុទ្ធសឹងតែជាវត្ថុបុរាណរបស់ប្រទេសកម្ពុជាទៀតផង។

~

ក្រឡេកមកសាច់រឿងវិញម្តងគឺក្នុងសាច់រឿងនោះនិយាយអំពីវេទមន្តដែលប្រើដោយខ្លុយដើម្បីអោយរូបចម្លាក់ដែលបានលឺសម្លេងខ្លុយនោះអាចមានជីវិត។

~

រូបចម្លាក់ទាំងអស់ត្រូវបានគេបានសណ្តំដោយសម្លេងខ្លុយអោយទៅបម្រើគេតាមដែលគេបញ្ជាក្នុងនោះគឺដោយសារសិល៍សណ្តំរបស់ខ្លុយទើបធ្វើអោយរូបចម្លាក់ទាំងអស់ព្រមស្តាប់តាមបញ្ជាអ្នកផ្លុំខ្លុយនោះ។

~

សរុបមកវាពិតជាអសច្ចារ្យណាស់ដែលត្រូវបានគេយកទៅបង្ហោះអោយពិភពលោកបានឃើញពីប្រាសាទរបស់ប្រទេសកម្ពុជាយើងផងដែរ៕
ខាងក្រោមនេះជាវីដេអូ

~

អត្តបទ៖ខ្មែរសាយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔