ក្រោយពីកាផ្ទុះ !!!​ទីបំផុត G-Dcvith និង ទេព បូព្រឹក្ស បានធ្វើតេស្ត កូវីដ-១៩ លេីកទី១ រួចហើយ រីឯលទ្ធផល គឺនឹកស្មានមិនដល់…

~

កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ពិធីការិនី ចាន់ កែវនិមល ស្វាមី​ កូនស្រីម្នាក់ និង និងតារាជាច្រើនទៀត មានវិជ្ជមាន កូវីដ ១៩​ G-Dcvith និង ទេព បូព្រឹក្ស ក៏បានធ្វើតេស្តរួចហើយផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

លុះមកដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះទៀត គ្រប់គ្នាមានការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ តារាចម្រៀងប្រុសដ៏ល្បីម្នាក់ គឺ ណុប បាយ៉ារិទ្ធ បានប្រកាសជាផ្លូវការនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា លោកក៏មានវិជ្ជមានកូវីដ១៩ ដែរ។ បច្ចុប្បន្ន លោកក៏កំពុងសម្រាកព្យាបាលនៅ សណ្ឋាគារ The Great Duke Phnom Penh។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

ម្សិលមិញនេះដែរ តារាចម្រៀង សួស វីសា និងស្វាមី ក៏បានធ្វើតេសរួចរាល់ហើយ ដោយបញ្ជាក់ប្រាប់ច្បាស់ៗថា ៖ “ខ្ញុំទាំងពីរនាក់បានមកធ្វើតេស្តរួចរាល់ហើយ រួមទាំងតារាចំរៀង និងក្រុមការងារជាច្រើននាក់ទៀតដែលពាក់ព័ន្ធ លទ្ធផលយ៉ាងណា ថ្ងៃស្អែកយើងនឹងបានដឹង អារម្មណ៍ពេលនេះ វិលវល់ណាស់ តែខ្ញុំត្រូវតែរឹងមាំដើម្បីប្រឈមនឹងរឿងគ្រប់យ៉ាង”។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~


នៅមិនទាន់អស់ទេ G-Dcvith និង ទេព បូព្រឹក្ស ក៏បានធ្វើតេស្តរួចហើយផងដែរ ហើយក៏បានប្រកាសប្រាប់យ៉ាងខ្លីថា “សួស្ដីបងប្អូនទាំងអស់គ្នា ដោយពេលនេះខ្ញុំទាំងពីរអ្នកបានធ្វើតេស្តមេរោគកូវីត ១៩ រួចរាល់ហើយដោយលទ្ធផលតេស្តលើកទីមួយ គឺ ( អវិជ្ជមាន )

~

ប៉ុន្តែដោយមានការណែនាំពីលោកគ្រូអ្នកគ្រូពេទ្យអោយពួកខ្ញុំបន្តធ្វើការ ចត្តាឡីសក្ត័ដោយខ្លួនឯងនៅផ្ទះរហូតដល់គ្រប់ ១៤ថ្ងៃ ដើម្បីរង់ចាំការធ្វើតេស្តលើកទី ២ ម្តងទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ដោយខ្ញុំទាំងពីរអ្នកសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបារម្មណ៍ពីពួកខ្ញុំ ។ សូមកុំភ្លេចចូលរួមទាំងអស់គ្នា និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល”៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔