និយាយដល់តារាចម្រៀងដែលតែងតែលេងស្ទាយប្លែកៗធ្វើអោយហ៊្វេនៗមានការភ្ញាក់ផ្អើលគឺកញ្ញា ទេព បូព្រឹក្ស ដែលជាគូស្នហេ៍ដ៏ផ្អែមល្ហែមជាមួយនឹងដេវីតប្រិយមិត្តប្រាកដជាស្គាល់ហើយ។
~
ជាក់ស្តែងនៅមុននេះបន្តិចបើយោងតាមប្រភពទេព បូព្រឹក ស្ទើរស្រក់ទឹកភ្នែកដោយកញ្ញាបានបង្ហោះសារដ៏រំភើបថា៖ «អបអរសាទលោកពុក ខ្ញុំឃើញហើយចង់ស្រកទឹកភ្នែក ខ្ញុំរំភើបខ្លាំងណាស់ពេលបានដឹងថា
~
លោកពុកមិនដែលនិយាយអ្វីទេមិនដែលចង់បានអ្វីរឺសុំអ្វីពីកូនស្រីម្នាក់នេះទេដឹងតែព្រឹកឡើងជិះម៉ូតូទៅធ្វើការ ពេលដែលឃើញកូនៗពិបាកចិត្តពុកមានតែពាក្យមួយម៉ាត់ថា
~
~
«ខំធ្វើការកូន ការងារណាក៏ពិបាកដែរ បើគេចង់ឈ្នះឲ្យគេឈ្នះទៅ កូននឹងជោគជ័យនៅពេលដែលកូនខំប្រឹងតស៊ូ ការមិនបៀតបៀនអ្នកដទៃគឺនាំឲ្យចិត្តយើងស្ងប់នឹងជួបរឿងល្អៗច្រើន»
~
~
«សូមអបអរសាទរអនាគតឪពុកក្មេកក្នុងឱកាសព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងឋានន្តរសក្តិជា ឧត្តមសេនីយ៍ត្រី ទេព ផន សូមជូនពរលោកឪពុក ឱ្យជោគជ័យគ្រប់ភារៈកិច្ចកាងារ ដោយសេចក្តីមោទនភាព ដែលកើតឡើងដោយធម៌បានមកដោយធម៌ »៕
~
~
ប្រភព៖ហ្វេសបុក