ច្បាស់ហើយ!!!លទ្ធផលតេស្តកូវីដ-១៩ ឱក សុគន្ធកញ្ញា និង គ្រួសារ ទទួលបានព្រឹកនេះគឺ….

~

ប្រិយមិត្តបានជ្រាបរួចមកហើយថានាថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំឹងថា កែវ ចាន់និមល ស្វាមី និងកូនស្រី មានវិជ្ជមានកូវីដ១៩ ។

~


នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ ដដែលកញ្ញា សុគន្ធកញ្ញា និង គ្រួសារ ក៏បានធ្វើតេសតេស្តកូវីដ-១៩។
រហូតព្រឹកព្រលឹមថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រកាសពីលទ្ធផលតេស្តកូវីដ-១៩ របស់នាង និង ក្រុមគ្រួសារ គឺអវិជ្ជមានកូវីដ ។នេះជាសារទាំងស្រុងរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ៖

~


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជម្រាបសួរ និង សូមអរគុណជាថ្មីម្តងទៀត ចំពោះការជូនពរពីបងប្អូន ។ សម្រាប់នាងខ្ញុំ និង ក្រុមគ្រួសារព្រមទាំងបុត្រ បានចូលរួមធ្វើតេស្តលើកទីមួយរកមេរោគជំងឺកូវីដ-១៩ ពេលនេះនាងខ្ញុំបានទទួលលទ្ធផលរួចហើយគឺ អវិជ្ជមាន (Negative) ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

ប៉ុន្តែក្នុងអំឡុងពេលនេះនាងខ្ញុំ និង ក្រុមគ្រួសារក៏កំពុងធ្វើចត្តាឡីស័ក្តរយៈពេល ១៤ ថ្ងៃ បន្តតាមដានសុខភាព ដើម្បីធ្វើតេស្តជាលើកទី ២ បន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អរគុណណាស់ដល់ពុកម៉ែបងប្អូន អ្នកស្រឡាញ់គាំទ្រនាងខ្ញុំទាំងអស់គ្នាដែលបានបារម្ភ និង សួរសុខទុក្ខជាច្រើនដែលនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា ! សូមជូនពរមិត្តភក្តិរបងប្អូនដែលកំពុងសម្រាកព្យាបាល ទទួលបានសុខភាពល្អរឹងមាំមកវិញឆាប់ៗ និង សូមអ្នកទាំងអស់គ្នារក្សាជំហរជម្នះឲ្យបាន ហង្សមាសត្រូវតែរឹងមាំ ។
សូមប្រុងប្រយ័ត្ន និង បន្តការពារថែទាំសុខភាពឱ្យកាន់តែខ្លាំងបន្ថែមទៀតចំពោះកូវីដ-១៩នេះ “៣ កុំ ៣ កាពារ” ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔