ថ្មីៗនេះ សារព័ត៌មាននានាក្នុងស្រុកជាច្រើនបានផ្សាយយ៉ាងច្រើនទាក់ទងនឹងរឿងកញ្ញា ទេព បូព្រឹក្ស ថាមានគម្រោងប្ដឹងអ្នករិះគន់ និងគំរាមប៉ុនប៉ងប្រើអំពើហឹង្សាលើនាង ពេញបណ្ដាញសង្គម Facebook។
~
ទាក់ទងនឹងរឿងនេះ កញ្ញា ទេព បូព្រឹក្ស បានបកស្រាយតាមរយៈ Live Video លើទំព័រ Facebook Page ផ្លូវការរបស់នាង ថានាងមិនមានគម្រោងប្ដឹងអ្នកគាំទ្រ ឬអ្នករិះគន់នាង ដូចអ្វីដែលសារព័ត៌មាន ផ្សេងៗបានផ្សព្វផ្សាយនោះទេ
~
~
ពាក្យទាំងនោះគ្រាន់ជាការផ្សព្វផ្សាយខុសពីពាក្យដែលនាងបាននិយាយ។ នាងបាននិយាយថា នាងព្រមទទួលយកការិះគន់ទាំងអស់ ព្រោះការិះគន់ គឺជាការកែលម្អ ដល់សិល្បករដូចជារូបនាង ដើម្បីអភិវឌ្ឍន៍ខ្លួន។
~
គួររំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុន មានអ្នករិះគន់មួយចំនួនបានធ្វើការ Comments លើកញ្ញា ទេព បូព្រឹក្ស ថាគេនឹងគប់នាង ហើយនង្អាលឱ្យនាងប្ដឹងគេបន្តទៀត ខណៈដែលនាងមិនបានមានគម្រោងប្ដឹងអ្នកណានោះ។
~
ទស្សនាវីដេអូ Live ខាងក្រោមនេះ៖
~