ល្បីទៀតហើយ!!! សុគន្ធ និសាបានផ្ញើរសាមួយជាពិសេសទៅកាន់អ្នកគាំទ្រទាំងកំពុងព្យាបាលកូវីដ១៩…

បន្ទាប់ពីបានរកឃើញឆ្លងកូវីដ-១៩ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ ថ្ងៃនេះគឺជាថ្ងៃទី ២ ហើយដែលតារាចម្រៀង សុគន្ធ និសា បានសម្រាកព្យាបាលនៅឯអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) ។

~

យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ នេះ សុគន្ធ និសា បានបង្ហោះសារមួយឃ្លាទាំងព្រឹក ព្រមទាំងភ្ជាប់នូវរូបភាពមួយសន្លឹកពីទិដ្ឋភាពទីក្រុងភ្នំពេញ មើលពីលើអាគារតាមបង្អួច ជាមួយនឹងសៀវភៅ និង កែវកាហ្វេមួយនោះ ។

~

~

សារដែលភ្ជាប់នឹងរូបភាពនោះ តារាស្រីរូបនេះបានរៀបរាប់ថា «អរុណសួស្តីបងប្អូន» ។ទោះជាអ្នកនាង សុគន្ធ និសា បង្ហោះសារយ៉ាងខ្លីក៏ពិតមែន ប៉ុន្តែមហាជនបានចូលរួមបញ្ចេញមតិ ថាតារាស្រីរូបនេះហាក់រឹងមាំយ៉ាងខ្លាំងដើម្បីជម្នះជំងឺមួយនេះ ។

~

~

លើសពីនោះ គឺអ្នកនាងតែងតែបង្ហាញអារម្មណ៍ប្រាប់អ្នកគាំទ្រថា អ្នកនាងមិនអីទេ កុំបារម្ភនាង ដែលនេះជាហេតុកាន់តែធ្វើឲ្យមហាជនកោតសរសើរពីទំហំចិត្តក្លាហានរបស់ស្ត្រីតូចល្អិតរូបនេះ ៕

~

ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔