កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ បន្ទាប់ពីតារាចម្រៀង វី ឌីណែត ប្រកាសរកឃើញវិជ្ជមានកូវីដ-១៩ ហើយនោះ បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការព្រួយបារម្ភរូបនាងយ៉ាងខ្លាំង ។
~
លើសពីនោះ មហាជនក៏ហាក់មានការខ្វល់ខ្វាយដល់លោកប៉ារបស់ វី ឌីណែត ផងដែរ គឺតារាចម្រៀងជើងចាស់ ហួរ ឡាវី ។
~
យ៉ាងណាមិញនៅល្ងាចថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ នេះ លទ្ធផលតេស្តកូវីដ-១៩ របស់ម្តាយតារាស្រីខាងលើនេះ បានចេញលទ្ធផលហើយ គឺអ្នកម្តាយរបស់ វី ឌីណែត បានឆ្លងកូវីដ-១៩ ។ នេះបើតាមការបង្ហោះលើផេកឈ្មោះ ស៊ន សុភក្រ្ត ។
~
អ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែព្រួយបារម្ភទៀតនោះគឺ វី ឌីណែត ទើបតែបានទៅសម្រាកព្យាបាលបានមួយថ្ងៃ ហើយពេលនេះអ្នកម្តាយក៏បានបញ្ជូនទៅព្យាបាលដូចគ្នា ។ ដោយឡែកសមាជិកផ្សេងទៀតក្នុងគ្រួសារ ក៏កំពុងតែរង់ចាំតាមដានសុខភាពបន្តផងដែរ ៕
~
~
ប្រភព៖ប្រជាប្រិយ