~
(ភ្នំពេញ)៖យោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៦២ នាក់ទៀតហើយ ដែលក្នុងនោះ មានករណីឆ្លងក្នុងសហគមន៍ ៦០ នាក់ និង ២ នាក់ទៀតជាករណីអ្នកដំណើរចូលមកកម្ពុជា។
~
សូមបងប្អូនមានកាប្រុងប្រយត្ន័ទាំងអស់គ្នាដើម្បីទប់ស្កាត់កាឆ្លងកូវីដ-១៩ ។គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជាមាន៖
~
– អ្នកឆ្លងសរុប ចំនួន ១២២៥ នាក់
– អ្នកជាសះស្បើយ ចំនួន ៦១៩ នាក់
– អ្នកកំពុងព្យាបាល ចំនួន ៦០៤ នាក់
~
សូមអានសេចក្តីប្រកាសក្រសួងខាងក្រោម៖


ប្រភព: khpostnew.com