បើគិតមកដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ គឺរយៈពេលប្រមាណជា ៥ ថ្ងៃហើយ ដែលក្រុមគ្រួសារពិធីការិនី កែវ ចាន់និមល បានសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅឯអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) ។
~
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះដែរ ពិធីការិនីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹក និង ភ្ជាប់សារមួយឃ្លាធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសកូនស្រីអាយុ ១០ ឆ្នាំ របស់នាងតែម្តង ។ក្នុងសារនោះ កែវ ចាន់និមល ហាក់បង្ហាញឲ្យដឹងថា
~
កាលពីប៉ុន្មានថ្ងៃមុនស្ថានភាពសុខភាពរបស់នាង និង គ្រួសារហាក់មិនសូវល្អប៉ុន្មាននោះទេ ប៉ុន្តែនៅថ្ងៃនេះ នាងបានបញ្ជាក់ថា អ្នកនាង ស្វាមី និង កូនៗ ហាក់ប្រសើរជាងប៉ុន្មានថ្ងៃមុនច្រើន ព្រោះពួកគេព្យាយាមមើលថែខ្លួនឯងបានល្អ បន្ទាប់ពីការមើលថែរបស់គ្រូពេទ្យ ។ពិធីការិនី កែវ ចាន់និមល បានរៀបរាប់ថា
~
«ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះស្ថានភាពក្រុមគ្រួសារខ្ញុំ រួមទាំងប៉ាម៉ាក់ គឺប្រសើរជាងប៉ុន្មានថ្ងៃមុនច្រើន យើងព្យាយាមញ៉ាំទឹកក្តៅ ខ្ពុលទឹកអំបិល ខំញុំា និង សម្រាក ។ ជាពិសេស ព្យាយាមហាត់ប្រាណខ្លះទៀតបន្ថែមជាមួយការញ៉ាំថ្នាំទៀងទាត់ ។
~
អរគុណក្រុមគ្រូពេទ្យប្រចាំការទាំងអស់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ក្នុងការយកចិត្តទុកដាក់មើលថែយើងខ្ញុំបានយ៉ាងល្អ ។ សូមបងប្អូនថែរទាំសុខភាពទាំងអស់គ្នា!» ៕
~