ភ្នំពេញ៖ សោកសៅបំផុតសម្រាប់ក្រុមគ្រួសារតារាចម្រៀងជើងចាស់លោកគ្រូ ហួរ ឡាវី ផងដែរ។លោកពូទើបតែបញ្ចញបទចម្រៀងថ្មីអំពីការការពារខ្លួនពីជម្ងឺកូវីដ១៩ដោយបទនោះចេញបានមួយអាតិទ្យហើយ។
~
លោកពូបានបញ្ចេញបទកាលពីថ្ងៃទី២៧ខែកុម្ភៈដោយមានចំណង់ជើងថា«ទ័ពអនាម័យវាយកូវីដ»បទនេះនិយាយពីការការពារខ្លួនពីជម្ងឺកូវីដ១៩នេះលោកពូគ្រាន់តែចង់អោយអ្នកទាំងអស់គ្នាដែលរស់នៅក្នុងប្រទេសកម្ពុជាបានស្តាប់ហើយការពាខ្លួនអោយខ្លាំងបំផុតពីជម្ងឺកូវីដនេះ។
~
តែរឿងគ្រប់យ៉ាងបានកើតឡើងដោយមិននឹកស្មានដល់គឺលោកពូបែរជាជួបរឿងបែបនេះក្នុងគ្រួសាររបស់ខ្លួនទៅវិញពោលលោកត្រូវបានកូវីដចង្រៃឆ្លង់ដល់ប្រពន្ធកូនរបស់ខ្លួនទៅវិញ។
~
ដែលក្នុងនោះកូនស្រី កញ្ញា វី ឌីណែតបានផ្ទុកមេរោគកូវីដ១៩ហើយបានយកទៅមន្ទីពេទ្យកាលពីថ្ងៃទី១០ខែមិនា មុននេះបន្តិចស្រាប់តែពេលនេះត្រូវមកជួបទុកម្តងទៀត ដែលអ្នកម្តាយជាទីស្រលាញ់របស់កញ្ញា វី ឌីណែតបានពិនិត្យឃើញថាផ្ទុកមេរោគកូវីដ១៩ដែរ។
~
បើតាមការបញ្ជាក់ពីតារាចម្រៀងស្រីវ័យក្មេងនិងជាម្ចាស់ពាន«I Am A Singer Cambodia»រដូវកាលទី២កញ្ញា វី ឌីណែត បានលើកឡើងថានាងមិននឹកស្មានថាបានជួបរៀងបែបនេះឡើយ តែរឿងមួយទៀតដែលនាងបារម្មណ៍គឺមិនចង់ឃើញឪពុករបស់ខ្លួនជួបរឿងនេះជាដូចខ្លួនឡើយ។
~
ក្រុមគ្រួសារនាងពេលនេះមានអារម្មណ៍រន្ធត់ចិត្តហើយសោកស្តាយខ្លាំងណាស់ដែលខំប្រឹងប្រុងប្រយ័ត្នច្រើនហើយនៅតែគេចមិនផុតបែបនេះទៅវិញ។ដោយឡែកបើតាមការឲ្យដឹងបន្ថែមពីសំណាក់លោកគ្រូ ហួរ ឡាវី ដែលត្រូវជាឪពុកបង្កើតកញ្ញា វី ឌីណែត បានរៀបរាប់ដែរថារឿងមួយនេះសូម្បីតែលោកពូក៏ត្រូវចាំមើលការពិនិត្យថាឆ្លងកូវីដ១៩ដែរ ឫក៏អត់។
~
រឿងនេះពិតជាគួអោយសោកស្តាយជាខ្លាំងដែលក្រុមគ្រួសាររបស់លោកពូបានជួបរឿងដ៏សោកសៅបំផុតនេះស្ទើរតែពេញមួយគ្រួសារ ហើយរឿងដែលធ្វើអោយលោកពូបារម្មណ៍ខ្លាំងទៀតនោះគឺ
~
បញ្ហាប្រឈមកូវីដទូទាំងប្រទេសនេះ លោកពូក៏បន្តទៀតថាសូមអោយប្រជាជនក្នុងប្រទេសទាំងអស់មានការប្រុងប្រយ័ត្ន ហើយសូមដល់វត្ថុស័កសិទ្ធទាំងឡាយជួយកុំអោយមានការឆ្លងរោគរាលត្បាត់ចង្រៃនេះទៀតអី៕
អត្តបទ៖ខ្មែរសាយ