បុរសម្នាក់សង្ស័យថាប្រពន្ធគាត់លួចផិតក្បត់ដូច្នេះនៅយប់មួយគាត់ក៏សម្រេចចិត្តស្វែងរកការពិត។គាត់រង់ចាំនាងចាកចេញពីធ្វើការរួចជិះតាក់ស៊ីតាមពីក្រោយនាង។គាត់ភ្ញាក់ផ្អើលជាខ្លាំងដែលដឹងថានាងធ្វើការយប់នៅផ្ទះបន។
~
~
គាត់និយាយទៅអ្នកបើកតាក់ស៊ីថា”ចង់រកលុយបាន១០០ដុល្លារទេ?”។អ្នកបើកតាក់ស៊ីនិយាយថា”ច្បាស់ជាចង់ហើយតើខ្ញុំត្រូវធ្វើអ្វីខ្លះ?”។បុរសនោះនិយាយថាអ្វីដែលអ្នកបើកតាក់ស៊ីត្រូវធ្វើគឺចូលទៅក្នុងផ្ទះបនចាប់ប្រពន្ធគាត់មកញាត់ក្នុងឡានហើយដឹកពួកគេទៅផ្ទះវិញ។
អ្នកបើកបរតាក់ស៊ីយល់ព្រមហើយក៏ចូលទៅក្នុងផ្ទះបន។ប៉ុន្មាននាទីក្រោយមកផ្ទះបនក៏ចាប់ផ្តើមបើកទ្វាររកស៊ី។អ្នកបើកតាក់ស៊ីបានទាញប្រពន្ធបុរសនោះចេញមកក្រៅ។
~
~
នាងទាត់ផងខាំផងដាល់ផងវាយផងទម្រាំអ្នកបើកតាក់ស៊ីអូសនាងមកដល់ឡាន។អ្នកបើកតាក់ស៊ីបានបើកទ្វារឡានបោះនាងចូលក្នុងរួចប្រាប់បុរសនោះថា”នាងមកដល់ហើយជួយចាប់ឱ្យជាប់ផង”។
~
~
បុរសនោះសម្លឹងមើលទៅស្រីម្នាក់នោះរួចនិយាយទៅអ្នកបើកតាក់ស៊ី”ចាំមួយភ្លែតសិននាងមិនមែនជាប្រពន្ធខ្ញុំទេ”។ អ្នកបើកតាក់ស៊ីតបវិញថា”ខ្ញុំដឹងហើយតែនាងជាប្រពន្ធខ្ញុំឥឡូវខ្ញុំកំពុងចូលទៅយកប្រពន្ធលោកមួយជើងទៀតសិនចាំមួយភ្លែត!”៕
អត្តបទ៖កម្សាន្តពេលកូវីដ