កាលពីម្សិលមិញនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមុននេះបន្ដិចថា អ្នកកើត ជំងឺកូវីដ១៩ម្នាក់ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួល មរណភាព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។
~
នេះគឺជាករណីលើកដំបូងនៅប្រទេសកម្ពុជា ដែលមានជនរងគ្រោះ ស្លា.ប់ដោយសារជំងឺកូវីដ-១៩។ជនរងគ្រោះដែលស្លា.ប់ដោយសារកូវីដ ១៩នេះជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ និងជាអ្នកបើក បរឲ្យជនជាតិចិន ហើយពាក់ព័ន្ធនឹងក្លឹប N8។
~
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា សពរបស់អ្នកកើត ជំងឺកូវីដ-១៩នេះ មិនអាចរក្សាទុកបានយូរនោះទេ ពោលនឹងត្រូវរៀបចំបូជាតាមអ្វីដែលជាការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាល នាពេលថ្មីៗនេះ។
~
សពនេះមានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សពនេះ ត្រូវបានរកឃើញថាមានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផល បញ្ជាក់ដោយមន្ទីរ ពិសោធន៍នៃវិទ្យាស្ថាន «ប៉ាស្ទ័រកម្ពុជា»។
~
~
ដោយឡែកនាព្រឹកថ្ងៃទី១២ ខែមីនា នេះតាមរយៈគណ នេយ្យហ្វេសបុក របស់ប្រពន្ធបុរសដែលស្លា.ប់ខាងលើ បានបង្ហោះរូបថតមួយសន្លឹក ដោយកូនបានត្រឹម អង្គុយមើលរូបថតឪពុកពោរពេញដោយក្តីទុក្ខសោក មិនអាចសូម្បីមើលមុខឪ ពុកជាលើកចុងក្រោយ ដោយសពត្រូវបូជា តាមអ្វីដែលជាការកំណត់របស់ប្រមុខក្រសួងសុខាភិបាល មិនអាចទុក្ខយូរ បាននោះទេ ។
~
ក្នុងនោះផងដែរតាមរយៈគណនេយ្យហ្វេសបុកលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងបន្ថែមបែបនេះថា៖ មើលរូបភាពនេះហើយ ពិតជាសោកសង្រេងណាស់គ្រួសារសពបងប្រុស ឡៅ វណ្ណា សូមដួង វិញាណក្ខន្ធបងបានសោយសុខ ក្នុងសុគតិភពកុំបីខាន ភូមិព្រែកតាឡុង៣ ខណ្ឌមានជ័យ 12.03.2021៕
~

អត្ថបទ fanidols