អត្ថបទស្រក់ទឹកភ្នែក!!ស្តាយក្រោយមានន័យអ្វី??កុំដល់ពេលបាត់បង់ទើបស្ដាយក្រោយ…..

~

ស្តាយក្រោយមានន័យអ្វី??
ប្តីប្រពន្ធមួយគូរទើបតែរៀបការបានមួយឆ្នាំ ហើយបានបែកផ្ទះនៅតែ2នាក់ នៅយប់មួយប្តីបានចេញទៅក្រៅជួបជុំមិត្តភ័ក្ត ដោយប្រពន្ធនៅផ្ទះតែម្នាក់ឯង នៅម៉ោង21:00នាទី ប្រពន្ធបានCall ទៅរកប្តី

~

ប្រពន្ធ៖ អាឡូបង! បងមកផ្ទះវិញថ្មើរណា? អូនចាំបង
ប្តី៖ តិចទៀតអូន! បងផឹកស្រ​ ាជាមួយមិត្តភ័ក្តលេងតិចសិនណា។
ប្រពន្ធ៖ បងឯងញ៉ាំ.ស្រ ាទៀតហើយ..? កុំនៅយប់ពេកឆាប់មកផ្ទះណា៎! អូនខ្លាច
ប្តី៖ កុំបា.រ.ម្មអី! មិនបាច់ខ្លាចទេ តិចទៀតបងនឹងទៅដល់ហើយណា។
1ម៉ោងកន្លងផុតទៅ មិត្តភក្តិរបស់បុរសនោះក៏មកបន្តរបន្ថែមទៀត ហើយពួកគេក៏រីករាយជាមួយមិត្តនឹងការជួបជុំផឹកសុីសប្បាយ

~

សម្លេងទូរស័ព្ទនៅតែរោទ៍ បុរសជាប្តីនោះបានដកទូរស័ព្ទមើលហើយបានឃើញ 4sms និង 35missed calls ប៉ុន្តែគាត់បានដាក់ទូរស័ព្ទចុះដោយមិនបានអាន SMS ទាំងនោះទេ ហើយក៏មិនបានCallទៅរកប្រពន្ធវិញដែរ។កម្មវិធីក៏ចប់នៅម៉ោង23:40នាទី គាត់ក៏បានត្រឡប់មកផ្ទះវិញ ពេលទៅដល់ផ្ទះគាត់ក៏បានឃើញបងប្អូននិងអ្នកជិតខាងនៅពេញមុខផ្ទះគាត់

~

ជាមួយទឹកមុខក្រៀមក្រំហើយសំលឹងមកគាត់។បងប្រុស៖ ឯងទើបមកពីណា? ពួកយើងព្យាយាមcallទៅឯងជាច្រើនដងហើយ។ មិចមិនទទួលទូរស័ព្ទ?
ចោ.របានចូលផ្ទះរបស់ឯង ហើយនាងបានព្យាយាមស្រែកអោយគេជួយ… ចោ.រក៏បានចា.ក់នាង ពួកយើងបាននាំនាងទៅពេទ្យហើយ តែយឺតពេលមិនអាចជួយនាងបាន
ប្តី៖ កុំលេងសើចមើល (និយាយទាំងរដេបរដុប)
គាត់ដកទូរស័ព្ទរបស់គាត់បើកអាន SMS

~

21:40នាទី៖ បង! បងចេញមកនៅ ? អូនខ្លាច
21:53នាទី៖ បង! ហេតុអីមិនឆ្លើយតបនឹងអូន Callទៅក៏មិនទទួល?
21:58នាទី៖ បង! មានមនុស្សក្រវែលផ្ទះយើង អូនខ្លាចណាស់ បងឆាប់មកអោយលឿន
22:15នាទី៖ រីករាយថ្ងៃខួបអាពាហ៌ពិពាហ៌របស់ពួកយើងណាបង អូនស្រលាញ់បង! អូនចង់និយាយប្រាប់បងដោយផ្ទាល់មាត់ តែអូនគិតថា អូនមិនអាចរងចាំនិយាយប្រាប់បងបានទេ ប្តីសំលាញ់!

~

គាត់បានយំយ៉ាងខ្លាំងបន្ទាប់ពីអានSMS របស់ប្រពន្ធខ្លួន ប៉ុន្តែគ្រប់យ៉ាងវាបានហួសពេលអស់ទៅហើយ នៅសល់ត្រឹមតែវិ.ប្ប.ដិ.សា.រីប៉ុណ្ណោះ
#ចូរផ្តល់តម្លៃនិងភាពសំខាន់អោយអ្នកក្បែរខ្លួនផង កុំគិតតែពីមិត្តភ័ក្តខ្លាំងពេក ព្រោះយើងមិនអាចដឹងទេថា និងមានអ្វីកើតឡើង ត្រឹមតែប៉ុន្មាននាទី រឺប៉ុន្មានម៉ោងប៉ុណ្ណោះ អី្វៗអាចកើតឡើងបាន😔

~

អត្ថបទនេះដកស្រង់ពីប្រភព facebook ឈ្មោះ Rith Jackie បានផុសនៅអត្ថបទមួយដែរមានការគាំទ្រជាច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គមអត្ថបទមួយមានអ្នកស៊ែរតគ្នាជាច្រើន។
រៀបរៀងដោយ Khmer site
រូបភាពពី Google

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔