អបអរសាទរ!! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្ត ដល់លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងស្ថានភាពជាស្ត្រី នូវថវិកាចំនួន..

~

បភាព បំ.បៅ ដោះកូនរបស់ស្ត្រីនគរបាលចរាចរណ៍ម្នាក់ កាលពីពេលថ្មីៗកន្លងទៅនេះ បានកំពុងអង្រួនបេះដូងអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកយ៉ាងខ្លាំង បន្ទាប់ពីរូបភាពមួយនេះ ត្រូវបានបង្ហោះ និងចែកចាយ ស្របពេលដែលកម្ពុជា និងពិភពលោកទាំងមូលប្រារព្ធទិវា សិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះដែរ នាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Cabinet Of Samdech Kittipritthbindit -ឧទ្ទកាល័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រាប់ឱ្យដឹងពីដំណឹងដ៏រីករាយថា៖”សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្ត ដល់លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា។

~



​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនាមជាមាតាមួយរូប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះ ស្ត្រីជាមាតាគ្រប់រូបដែលបាន លះ បង់ គ្រប់បែបយ៉ាង ដែលក្នុងស្ថានភាពជាស្ត្រី មានភារកិច្ចទទួលខុសត្រូវទ្វេដងលើសពីបុរស គឺបំពេញការងារស្នូលក្នុងអង្គភាព-ស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់ថែទាំកូនតាំងពីនៅក្នុងផ្ទៃរហូតកើតមក និងបន្តដល់ពេលពេញវ័យផង និងមិនដែលបោះបង់កូន ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ យ៉ាងណាម៉ិញ

~

បន្ទាប់ពីបានឃើញ ក រណី លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា បាន បំ.បៅ កូននៅតុការងារតាមផ្លូវក្នុងពេលបំពេញការងារផងនោះ នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល ផ្តល់ជូនដើម្បីជាការលើកទឹកចិត្ត និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា បន្ទាប់ពីបានដឹងថា

~

ករណីរបស់លោកស្រី បានជ្រាបទៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយថែមទាំងទទួលបានការគិតគូរ យកចិត្តទុកដាក់យ៉ាងកក់ក្តៅ ដែលនេះជាការលកទឹកចិត្ត និងផ្តល់តម្លៃយ៉ាងធំធេង ចំពោះស្ត្រីជាមាតាគ្រប់រូប។ លោកស្រី បានបួងសួងគោរពជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដើម្បីជាម្លប់ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា ក្រោមម្លប់នៃសន្តិភាព”។
សូមទស្សនារូបភាពខាងក្រោម:

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔