ទ្រាំលែងបាន! ទីបំផុតលោកសុវណ្ណ ឫទ្ធី ទម្លាយរឿងខ្លួនជាមួយភរិយាទាំងទឹកភ្នែកថា… (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តអ្នកតាមដានមួយចំនួនប្រហែលជាជ្រាបដឹងហើយថា កន្លងទៅថ្មីៗនេះ គណនីហ្វេសប៊ុកមួយឈ្មោះ Socheata Meas ដែលមហាជនស្គាល់ថាជាភរិយាលោក សុវណ្ណ ឫទ្ធី ជាអ្នកសារព័ត៌មានល្បីឈ្មោះមួយរូបនេះ

~

បានបង្ហោះសារបង្ហើបឱ្យដឹងពីរឿងរ៉ាវជីវិតគូកំពុងមានភាពរកាំរកូស ព្រោះប្តីមានស្រីកំណាន់ ។ដោយឡែក ការបង្ហោះសារនោះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្នុងនោះដែរ ភរិយាលោក សុវណ្ណ ឫទ្ធី ថែមទាំងបង្ហើបថា

~

មានភស្តុតាងចាប់បានពេលប្តី និង នារីម្នាក់នោះកំពុងទាក់ទងគ្នាទៀត ។យ៉ាងណាមិញ បើងាកមកលោក សុវណ្ណ ឫទ្ធី វិញ តាមរយៈការឡាយវីដេអូមួយដែលធ្វើឡើងមុននេះបន្តិច (យប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១) លោកបានរៀបរាប់ទាំងអួលអាក់ និង ទាំងទឹកភ្នែកថា

~

លោកមិនមានស្រីកំណាន់ ឬ ទំនាក់ទំនងស្នេហាអូនបងជាមួយអ្នកណាក្បត់ចិត្តប្រពន្ធកូនឡើយ ដោយរឿងគ្រប់យ៉ាងគឺជាការយល់ច្រឡំរបស់ភរិយា ក្រោយមានគេផ្លុំត្រចៀក ។ជាក់ស្តែង លោក សុវណ្ណ ឫទ្ធី ក៏បានសារភាពដែរថា

~

កាលពីអតីតកាលលោកគឺធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនារីដែលភរិយាចាប់បាននោះមែន តែតាំងពីមុនលោកបានស្គាល់ភរិយាទៅទៀតហើយលោកក៏បានផ្តាច់ទំនាក់ទំនងគ្នាយូរហើយ ដោយទំនាក់ទំនងពេលនេះត្រឹមតែជាអ្នកស្គាល់គ្នាធម្មតាប៉ុណ្ណោះ ។

~

បន្ថែមលើនេះលោក សុវណ្ណ ឫទ្ធី បាននិយាយថា ហេតុការណ៍ដែលភរិយាបានដឹងកន្លងមកនោះ សុទ្ធតែជាយល់ច្រឡំទាំងអស់ មិនមែនដូចអ្វីដែលភរិយាគិតនោះទេ ហើយលោកក៏សុំឱ្យភរិយាកុំជឿតាមពាក្យគេចាក់រុកអី ។សូមលម្អិតក្នុងវីដេអូឡាយ របស់លោក សុវណ្ណ ឫទ្ធី ខាងក្រោមនេះ៕

~


ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔