អាណឹតខ្លោចចិត្ត!!!អូសសពប្រពន្ធរាប់សិបគីឡូរដោយសារឡានសាមុយដឹកសាកសពទម្លាក់ចោលពាក់កណ្តាលផ្លូវ

(ខេត្តរតនគិរី)៖ សពស្ត្រីពោះធំ​​ម្នាក់ត្រូវសា​ច់ញាតិដឹកអូ​​​​សតា​​​មម៉ូ​​តូយ៉ាងអ​​ណោ​​ចអា​​​ធ​​ម៌ យកទៅធ្វើបុណ្យ បន្ទាប់ពីរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្ត ដឹកយកទៅទម្លា​​ក់ចោ​​លតាមផ្លូវ ក្រោយ​​ពីស​​ពស្ត្រីពោះ​​​​ធំ នោះ ឆ្ល​​ងទ​​ន្លេមិ​​​​នរួចស្លា.​​​ប់នៅមន្ទីរពេទ្យបង្អែកខេត្ត បើទោះជាសាច់ញាតិសុំអ​​​ង្វរឲ្យដឹកដល់ផ្ទះយ៉ាងណាក៏ដោយ។

ស​​​ពស្រ្តីឆ្លងទន្លេមិនរួចមានឈ្មោះ កាវែម ពូន អាយុ ៣១ឆ្នាំ ជនជាតិក្រឹង មានប្តីឈ្មោះ យែន យន្ត មុខរបរធ្វើចំការ បានស្លា​​​.ប់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបន្សល់ទុកកូនស្រី២នាក់ អាយុ៧ និង៨ឆ្នាំឲ្យកំព្រា។

បើតាមការរៀបរាប់របស់សា​​ច់ញាតិស​​​​ព ដែលត្រូវជាបងប្រុសជនរងគ្រោះ មានឈ្មោះ កាវែម វាំង បានឲ្យដឹងថា ប្អូនស្រីរបស់ខ្លួនបានឈឺពោះឆ្លងទន្លេកូនទីបី ហើយបានមកដល់មន្ទីរពេទ្យខេត្តនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យហាក់ដូចជាមិនសូវមើលថែទាំងឲ្យដិតដល់នោះទេ ព្រមទាំងប្រើពាក្យសំ​​​​​ដីមិ​​នស​​មរ​​ម្យគ្មានសុ​​​ជី​វធ​ម៌ទៀតផង។

ហើយបានប្រាប់ទៅសាច់ញាតិជនរងគ្រោះ​​ថា មិនអាចសង្គ្រោះបានទេ ទោះវះ​យ​​កកូ​​​នចេ​​​ញក៏​ស្លា.​​​ប់ មិនវះក៏ស្លា​.​​ប់។ រហូតមកដល់ម៉ោង៩.៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ទើបអ្នកជំងឺបានដាច់ខ្យល់ស្លា.​​​​ប់

បន្ទាប់មកទៀតសាច់ញាតិបានដឹកបញ្ចូនសពតាមរថយន្តសង្គ្រោះមកដល់ចំណុចការ៉ាស់សាំងផ្លូវបំបែកចូលឃុំកាចូន តៃកុងឡានរកទំលាក់ស​​​​ពចោលម្តងហើ​​យ តែសាច់ញាតិអង្វ​​រទើបតៃកុងឡានយល់ព្រមទៅមុខទៀត រហូតមកដល់ចំណុចស្ពា​ន អូលីង តៃកុងឡានបានរអ៊ូ​រថា ផ្ទះឆ្ងា​​​យពេក ក៏ទំលាក់ស​​ពចោ​​លនៅក្រោ​មដើមឈើក្បា​​លស្ពា​​​នតែម្តង។

ក្រោ​​យមកទៀតសាច់ញាតិក៏យកម៉ូតូដឹកបន្តទៀតទើបទៅដល់ផ្ទះ តែដោយសារស​​​ពឡើងរឹង ហើយពោះធំផ​​ង ទើបមានកា​រពិបា​​កដឹ​​ក ធ្វើឲ្យអូ​​​​​សដា​ច់រលា​​ត់ជើ​​ងស​​ពគួរឲ្យសង្វេគ។ពាក់ព័ន្ធករណីនេះ តៃកុងឡានសាម៉ុយ បែជាឆ្លើយដោះសារទៅថ្នាក់លើថា អ្នកភូមិគេតំ​ណ​​ម មិនឲ្យយ​កស​​ពស្ត្រីពោះធំ​ឆ្ល​ងទ​​ន្លេមិ​​នរួ​​ចចូ​​លភូ​​​មិ​​ទេ រីឯក្រុមគ្រួសារស​​ពក៏ទៀមទា​​រឲ្យដាក់​ចុះនៅត្រឹមនោះតែម្ដង។

ជុំវិញករណីដឹកស​​​ពមិនដល់គោលដៅទំលា​​​ក់ចោលគួរ អោយអណោ​ចអ​ធម្មខាងលើនេះ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា លោកកំពុងធ្វើការដោះស្រាយ ហើយបានរាយការណ៍ទៅកាន់ថ្នាក់ខេត្ត ដើម្បីធ្វើការពិន័​​យទៅលើតៃកុងឡានសាម៉ុយដែលដឹកសពមិនដល់គោលដៅ


ហើយនេះពុំមែនជាលើកទី១នោះទេ ដែលតៃកុងរថយន្តធ្វើដូចនេះ ហើយនឹងចាត់វិធានការទៅលើក្រុមគ្រូពេទ្យដែលប្រព្រឹត្តខុសក្រមសីលធម៌ វិជ្ជាជីវៈ គ្មានសីលធម៌ ពិសេសទង្វើទៅលើជនជាតិដើមភាគតិច និងជនក្រី​​​ក្រ។

ករណីខាងលើនេះ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌ​លរត​​នគិរី ដែលជាព្រឹទ្ធា​ចារ្យជ​នជាតិភាគ​តិ​ច បានសំដែងការមិនពេ​ញចិត្ត​ ដោយលោកមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះថា ពាក់ព័ន្ធទៅនឹងករណីដឹកស​​ពកា​​ត់ភូមិ ឬដឹ​កចូ​​លភូ​មិ គឺជនជាតិដើមលែងមានតំណមដូចពីមុនទៀតហើ​យ រីឯទង្វើរបស់ក្រុ​មគ្រូពេទ្យ និងតៃកុងឡានខាងលើនេះវាជាការរើ​​​​​​សអើ​​​​ងទៅលើក្រុ​​មជនជា​​​តិដើមភាគតិចយ៉ាងពិតប្រាកដ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔