រំជួលចិត្ត! បន្ទាប់ពី សុគន្ណ និសា និងមិត្តផ្សេងៗទៀត កំពុងសម្រាកព្យាបាល ស្រាប់តែពួកគាត់នៅមិនសុខ ក៏បានធ្វើរឿងមួយនេះជូន ពិសេសច្រៀងចម្រៀងមួយបទ លើកទឹកចិត្តទៀត…(មានវីដេអូ)

~

ភ្នំពេញ :នៅវេលាម៉ោង ជាង១២ ថ្ងៃត្រង់ នាថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ តារាចម្រៀង សុគន្ធ និសា បានប្រកាសថា “នាងខ្ញុំ សុគន្ធនិសា (sokunnisa ) បានធ្វើតេស កូវីដ19 ឥឡូវនេះ ជម្រាបជូនដល់បងប្អូនជាសាធារណៈ ថា ខ្ញុំបាន positive ហើយ គឺមានមេរោគនេះហើយ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីសុវត្តិភាព ខ្លួនឯងនឹងក្រុមគ្រួសារ។

~


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លើយតប អធ្យាស្រ័យផងណាបងប្អូន ក្នុងចំណោមអ្នកផ្ទះខ្ញុំ ៧ នាក់ដែលបានធ្វើតេសដោយក្រុមលោកគ្រូអ្នក គ្រូពេទ្យជំនាញ គឺមាន កើតតែខ្ញុំម្នាក់តែប៉ុណ្ណោះ អ្នកផ្ទះខ្ញុំអត់មានទេ តែក៏ត្រូវផ្តាច់ខ្លួន ១៤ ថ្ងៃដែរ ហើយខាងផ្ទះម្តាយខ្ញុំ គឺអត់ពាក់ពាន់ឡើយ”។

~


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខណៈពេល សុគន្ធ និសាដែលកំពុងសម្រាកព្យាបាលនៅ សណ្ឋាគារ The Great Duke Phnom Penh ធ្វើឲ្យ មិត្តភក្តិ របស់ពួកគាត់ទំាងនោះ នៅមិនសុខឡើយ ក៏បាន រៀបចំម្ហូប ចំណីអាហារ រងចាំទំាងកណ្តាលហាលថ្ងៃ ដើម្បីប្រគល់ជូន អ្នកជំងឺ។

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រឹតតែរំជួលចិត្តថែមទៀតនោះ មិត្តភក្តិ ទំាងនោះ បានរួមគ្នាផលិតចម្រៀងដ៏រំជួលចិត្តមួយបទ “ក្តីស្រទ្បាញ់” ច្រៀងលើកទឹកចិត្ត សុគន្ធ និសា , វី ឌីណែត, ណុប បាយ៉ារិទ្ធ, ចាន់ កែវ និមល និងអ្នកផ្សេងទៀត ដែលកំពុងមានវិជ្ជមាន កូវីដ-១៩ នេះ ស្តាប់ហើយ ពិតជាពីរោះ ពោរពេញដោយអត្ថន័យលើកទឹកចិត្ត ស្ទើរស្រក់ទឹកភ្នែក។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវិដេអូនេះទំាងអស់គ្នា៖

~



Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔