ថ្មីទៀតហើយ!!!យុវជនម្នាក់ត្រូវជាបងថ្លៃដោយសារចាំរៀបការយូពេកទ្រាំអត់បានក៏ចាប់ប្អូនថ្លៃរំលោភបណ្តោះអាសន្នសុិន

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ0៤A ផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

~

ជនសង្ស័យឈ្មោះ ប៉ិច លីឃឹម អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅក្នុងបន្ទប់កើតហេតុចំណែកស្រ្តីរងគ្រោះអាយុ ២១ឆ្នាំស្នាក់នៅបន្ទប់ផ្ទះជួលជាមួយគ្នានោះដែរ។

~

~

ជនសង្ស័យនិងបងស្រីរបស់នារីរងគ្រោះគឺត្រូវជាគូដណ្ដឹងនិងគ្នា ហើយបានស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នាមួយរយ:ពេលកន្លងមកហើយលុះដល់វេលាព្រឹកថ្ងៃកើតហេតុស្រ្តីជាគូដណ្ដឹងបានចេញទៅធ្វើការដោយទុកឲ្យជនសង្ស័យនិងប្អូនស្រី (ជនរងគ្រោះ)

~

~

នៅក្នុងបន្ទប់តែ ២នាក់ ខណ:នោះនារីរងគ្រោះបានដេកមើលទូរស័ព្ទនៅក្នុងបន្ទប់ហើយជនសង្ស័យក៏បានបិទទ្វារខ្ទាស់គន្លឹះជាប់រួចចាប់ឱបថើបសម្រាតខោនាង និងលូករាវស្ទាបប្រដាប់ភេទនិងច្របាច់សុដនព្រមទាំងបឺតមាត់នាងបម្រុងរំលោភ។

~

ខណ:នោះត្រូវបាននាងរើបម្រាស់មិនព្រមនិងខាំអណ្ដាតជននោះ បណ្ដាលឲ្យរងរបួសហូរឈាមរួចស្រែកយំខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើលអ្នកជិតខាងនិងម្ចាស់ផ្ទះជួលនាំគ្នាទៅមើល និងគោះទ្វារទើបជនសង្ស័យលេងនារីរងគ្រោះ។

~

~

បន្ទាប់មកនាងបានបើកទ្វារចេញមកក្រៅប្រាប់អ្នកជិតខាងថា ជនសង្ស័យចាប់រំលោភនាងទើបអ្នកជិតខាងនិងម្ចាស់ផ្ទះជួលឃាត់ខ្លួនជនសង្ស័យប្រគល់ជូននគរបាលដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔