ក្រុមអ្នកសិក្សាបានលើកឡើងថា បណ្តាស្ត្រីដែលវះកា ត់កែសុ ដ ន់អាចប្រឈមខ្ពស់នឹងការស្លាប់ពីជំងឺមហារីក ដ្បិតដុំសាច់ដែលដុះពិបាកនឹងពិនិត្យរកឃើញជាងពេលមុន ។ ការពិនិត្យទៅលើលទ្ធផលនៃការសិក្សាពេលកន្លងមកបានបង្ហាញថា
~
ស្ត្រីដែលវះកាត់កែសុដន់ អត្រាប្រឈមនឹងការកើតមហារីកដោះដំណាក់កាលចុងក្រោយ គឺកើនឡើងដល់ទៅ ២៦ភាគរយ ធៀបទៅនឹងបណ្តាស្ត្រីដែលមិនធ្លាប់វះកា ត់ ។ ឯអត្រាស្លា ប់ដោយមហារីកដោះគឺខ្ពស់ជាង៣៨ភាគរយ ។
~
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា មានកត្តាប្រឈមផ្សេងៗទៀតផងដែរ ដែលញ៉ាំងឱ្យស្ត្រីកើតមហារីកដោះ ប៉ុន្តែអ្វីដែលក្រុមអ្នកស្រាវជ្រាវចង់សង្កត់ធ្ងន់នៅពេលនេះ
គឺថាការពង្រីកសុដន់ដោយការញាត់ស៊ីលីកូនចូលទៅក្នុងវាបង្កើតបាននូវស្រមោលបាំងលើកាំរស្មីអ៊ិច ហើយនាំឱ្យអ្នកជំនាញមិនអាចមើលឃើញចំណុចដែលខ្លួនកំពុងថតស្គែនរកដុំសាច់នាំឱ្យកើតមហារីកបានឡើយ ។
~
ជាលទ្ធផល អ្នកជំនាញមិនអាចរកឃើញមហារីកដំណាក់កាលដំបូង ពោលគឺទាល់តែជំងឺមហារីកវិវឌ្ឍដល់ដំណាក់កាលខ្លាំងជួយលែងបាន ទើបអ្នកជំនាញអាចមើលឃើញ គឺហួសពេលទៅហើយ ។
~
~
លទ្ធផលនោះហាក់មិនបានទទួលការគាំទ្រពីបណ្តាវេជ្ជបណ្ឌិតជំនាញខាងវះកាត់ ឬមហារីកទេ។ Fazel Fatah វេជ្ជបណ្ឌិតកែសម្ផស្សបានថ្លែងថា ការរកឃើញនេះអាចត្រូវយកទៅពិចារណាដោយម៉ត់ចត់ ខណៈវាគ្រាន់តែបង្ហាញនូវការជាប់ទាក់ទង ពោលគឺមិនមែនជាការបង្កនោះទេ។

~
ឯវេជ្ជបណ្ឌិត Caitlin Palframan ប្រធានមូលនិធិ Breakthrough Breast Cancer បានថ្លែងថា ការរកឃើញលើកនេះមិនទាន់សន្មតថាត្រឹមត្រូវទាំងស្រុងទេ ។ ការសិក្សាស្រាវជ្រាវបន្ថែមទៀត គួរតែធ្វើឡើងជាចាំបាច់ ៕
ចុចលើនេះដើម្បីមើលវីដេអូដោយសាររូបភាពវាច្បាស់ពេកចឹងហើយសូមមិនយកវីដេអូរមកបង្ហោះក្នុងនេះ
https://www.youtube.com/watch?v=k7DMFwnCMwc
~