~
ពិតជាមោទនភាពណាស់!!
នេះជាមោទនភាពមួយរបស់ខ្មែរដែលបានបង្ហាញពីវប្បធម៌ដ៏ផូរផង់របស់យើងទៅកាន់ឆាកអន្តរជាតិតាមរយៈ ភាពយន្តព្រះនាងអាស៊ីអាគ្នេយ៍លើកដំបូងរបស់ Disney គឺ RAYA AND THE LAST DRAGON ដែលជាភាពយន្ត
~
ផ្សែផ្សំវប្បធម៌ច្រើនប្រទេសពីអាស៊ីអាគ្នេយ៍ហើយពិតណាស់ខ្មែរយើងក៏មានចំណែកដែរ ។ គុណសម្បត្តិធំគួរលើកឲ្យលោកបណ្ឌិត ចិន្ត ច័ន្ទរតនា (Chen Chanratana) បុរាណវិទូដែលមានឱកាសបានរួម ការងារជាមួយ Walt Disney ក្នុងនាមជាទីប្រឹក្សាផ្តល់ចំណេះដឹងទាក់ទង
~
នឹងវប្បធម៌ខ្មែររួមទាំងបរិបទរស់នៅ របស់ប្រជាជនយើងក៏ដូចជាអាស៊ីអាគ្នេយ៍ទាំងមូលព្រោះលោកបណ្ឌិតបានបញ្ចប់ការសិក្សាផ្នែកនេះ ។ ដើម្បីឲ្យខាងក្រុមហ៊ុនផលិតជាព្រះនាង RAYA ដូចដែលយើងបានឃើញក្នុងសម្ភាសន៍មួយលោកបណ្ឌិត ចិន្ត ច័ន្ទរតនា
~
បានឲ្យដឹងថាលោកបានចូលរួមជាមួយក្រុមការងាររបស់ Walt Disney ក្នុងការចុះមកសិក្សាស្វែងយល់ វប្បធម៌អរិយធម៌ខ្មែរ (ក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍) ដល់កន្លែងតែម្ដងដោយលោកបញ្ជាក់ថានេះជាមោទនភាពធំរបស់លោកក្នុងនាមជាកូនខ្មែរ
~
ដែលមានសមត្ថភាពរួមការងារជាមួយក្រុមការងារគុណភាពលំដាប់ថ្នាក់ ពិភពលោក ។ បើតាម Film Nerd ឲ្យដឹងថាសព្វថ្ងៃលោកបណ្ឌិតគឺជាបុរាណវិទូ និងជាប្រធានមូលនិធិកេរដំណែលខ្មែរ ។ លោក
~
បានខិតខំយ៉ាងខ្លាំងយ៉ាងខ្លាំងក្នុងការថែរក្សាការពារនិងណែនាំវប្បធម៌ខ្មែរឲ្យកូនខ្មែរបានស្គាល់ខ្លួនឯងក៏ដូចជាឆាកអន្តរជាតិ ។ ការគាំទ្រចេញពីអ្នកទាំងអស់គ្នាដូចនេះយើងគួរងាកមកលើកស្ទួយវប្បធម៌យើងឲ្យកាន់តែខ្លាំងជាងនេះដើម្បីទៅថ្ងៃមុខពិភពលោកបានស្គាល់ កាន់តែច្រើន ៕
~
