នារីរូបស្រស់!!ផ្អើលអស់តាមហ្វេសបុកថា ខ្លួនឆ្លងជំងឺកូវីដហើយ មិនហ៊ានចូលផ្ទះទេ លុះសមត្ថកិច្ចចុះសួរនាំបែរជាថា….

នារីរូបស្រស់ផ្អើលអស់តាមហ្វេសបុកថា ខ្លួនឆ្លងជំងឺកូវីដហើយ មិនហ៊ានចូលផ្ទះទេ លុះសមត្ថកិច្ចចុះសួរនាំបែរជាថាបង្ហោះលេងសើចទេ ចុងក្រោយជាប់ចត្តាឡីស័ករយៈពេល១៤ថ្ងៃលេង

~

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនជាពិសេសបងប្អូននិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មានដែលលេចឡើងក្នុងបណ្តាញសង្គមតាមរយៈសេចក្តី Comment របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chen Chen ថា (ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ -មូលហេតុដោយសារខ្ញុំឆ្លងជម្ងឺកូវីដហើយ-ខ្ញុំនិយាយមែនពូ)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~


ក្រោយទទួលបានព័ត៌មាននេះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការណ៍ជាមួយនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋានស្រុកបាណន់ និងមហាជនក្នុងបណ្តាញសង្គមផងរហូតដល់រសៀលនេះទើបស្វែងរកម្ចាស់ គណនីហ្វេសប៊ុកឈ្មោះChen Chen ឃើញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~


ម្ចាស់គណនីហ្វេសប៊ុកខាងលើជាស្រ្តីមានវ័យ១៨ឆ្នាំរស់នៅឃុំចែងមានជ័យស្រុកបាណន់ ខេត្តបាត់ដំបង ។ នៅចំពោះមុខមន្រ្តីសុខាភិបាល និងអាជ្ញារធរមូលដ្ឋានរូបគាត់បានឆ្លើយបញ្ជាក់ថា ពីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២១ គាត់បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់គាត់ថា (សព្វថ្ងៃខំធ្វើការទាំងឈឺ ទាំងជាដើម្បីលុយ) នៅពេលនោះមានអ្នកខូមិន Comment សួរគាត់ថា (កើតអី?) រូបគាត់ក៏ឆ្លើយតបក្នុងខ្លឹមសារខូមិន Comment ថា (ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ -មូលហេតុដោយសារខ្ញុំឆ្លងជម្ងឺកូវីដហើយ-ខ្ញុំនិយាយមែនពូ)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~


នៅទីបំផុតស្រ្តីរូបនេះបញ្ជាក់ថា អ្វីដែលគាត់បានសរសេរក្នុងខូមិនComment ខាងលើគឺមិនមែនជាការពិតទេ នោះគឺជារឿងប្រឌិតលេងសើចក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយនៅក្រោយពេលសាកសួររួចអាជ្ញាធរស្រុកបាណន់ មន្រ្តីសុខាភិបាលបាននាំរូបគាត់មកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅមណ្ឌល០១ស្រុកបាណន់បនិងផ្តើមយកវត្ថុសំណាកលើរូបគាត់ទៅពិនិត្យ ត្បិតតាមប្រភពបានឱ្យដឹងថារូបគាត់ទើបនឹងវិលត្រឡប់មកពីខាងក្រៅមូលដ្ឋានស្រុកបាណន់នៅក្នុងអំឡុងពេលនេះដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

នៅចំពោះមុខបញ្ហាបែបនេះក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមអំពាវនាវដល់បងប្អនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមមេត្តាប្រើប្រាស់បណ្តាញទំនាក់ទំនងក្នុងរឿងត្រឹមត្រូវ ចៀសវាងការប្រើប្រាស់បណ្តាញសង្គមដែលនាំបង្កឱ្យខ្លួនមានទោ.ស.កំ.ហុ.ស ឬប្រើប្រាស់បណ្តាញសង្គមក្នុងចេតនាបំពុលបរិយាកាសសង្គមឱ្យសោះ សូមអរគុណ៕

~

សូមទស្សនារូបភាពខាងក្រោម:

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔