មានការណីកើតកូវីដនៅយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ យោងតាមប្រភព គ្រុមឯកសារមន្ត្រីសាធារណៈ បានឱ្យដឹងថា ក្រុមការងារ និងគ្រូពេទ្យ បានរកឃើញ កុមារាម្នាក់ ឆ្លងកូវីដ-១៩ ដែលមានអាយុទើបតែ ៦ឆ្នាំ តែប៉ុណ្ណោះ ។តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា កុមារារូបនេះ ត្រូវបាន ឆ្លងកូវីដ-19 ពីម្តាយ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
~
យ៉ាងណាម៉ិញ គួរបញ្ជាក់ផងដែរថា នៅថ្ងៃដដែលនេះក្រសួងសុខាភិបាលបានរកឃើញ កុមារឆ្លងកូវីដ-១៩ ចំនួន ០៨ នាក់ ដែលក្នុងនោះមានទាំងទារកទើបតែ ០៧ ខែទៀតផង។វាពិតណាស់ដែលរឿងនេះបានកើតឡើងទៅលើពួកគេ ជាពិសេសក្មេងៗដែលគ្នាមានការតស៊ូតិចណាស់ក្នុងជម្ងឺមួយនេះ។ក្រឡេកទៅមើលក្មេងម្នាកអាយុ៦ឆ្នាំដែលធ្វើអោយមហាជនចាប់អារម្មណ៍ជាខ្លាំងនៅរឿងមួយនេះ
~
ដែលធ្វើអោយអ្នកទស្សនាមានការអាណឹតជាខ្លាំងទៅលើក្មេងរូបនេះដោយយើងបានឃើញថាក្មេងម្នាក់នេះបានឈរហើយដើរចេញមកទាំងគ្មានដឹងថាមានរឿងអីកើតឡើងចំពោះរូបគេបានជាគេហាក់បីដូចជាខ្លាចរូបខ្លួនទៅវិញ
~
~
បើសង្កេតតាមវីដេអូគឹបានបង្ហាញទាំងភាពមិនបានដឹងថាកើតអ្វីឡើងចំពោះខ្លួនឯងទេ បានត្រឹមតែស្តាប់ពាក្រគេអោយធ្វើអីក៏ចេះតែធ្វើតាមគេទៅ។ បើយើងក្រឡេកទៅមើលលើរបស់របរយកមកតាមខ្លួនវិញគឺរិតតែអាសូទៀតហើយគឺគ្នាស្រលាញ់ការសិក្សាខ្លាំងណាស់ គ្នាយកតែកាតាបជាមួយនឹងប្រអប់យួដៃមួយមកតាមខ្លួនតែប៉ណ្ណោះ។
~
ដូចនេះហើយទើបធ្វើអោយមហាជនមានការផ្ញាក់ផ្អើលជាខ្លាំងពេលឃើញរួបភាពក្មេងម្នាកអាយុ៦ឆ្នាំបានឆ្លងកូវីដ-១៩ទាំងអាណោចអាធមជាមួយនឹងទិដ្ឋភាពដែលគួអោយអាណឹតជាខ្លាំងផងនោះក៏មានបុរសម្នាកដែលមានឈ្មោះថា ហ៊ុន រាហ៊ូ បានគូរូបប្អូនប្រុសដែលបានឆ្លងកូវីដនោះធ្វើអោយមានការសែរជាច្រើនត្រឹមតែ៣០នាទីមានការសែររាប់ពាន់នាក់។
~
~
នេះមានមនុស្សជាច្រើនបានចូលទៅខំមិនបញេ្ចញពាក្រអាណិតអាសូរ រហូតមាននាក់ខ្លះបានយំអាណិតក្មេងម្នាក់នេះទៀតផង ហើយខ្លះនិយាយថា«ឃើញរូបនេះភ្លាមអួលដើមករនិយាយមិនចេញ ក្លាហានណាស់ក្មួយប្រុស ជូនពរអោយឆាប់ជាសះស្បើយណាក្មួយ»

~
~
នេះជាខំមិនដែលគេសរសេរមកទាំងអូលដើមក«ស្លុតចិត្តណាស់កូនគេកូនយើង❤️បុ៉ននិងសោះចេះតាំងស្មារតីក្លាហាន💪មិនយំធ្វើតាមការណែនាំលោកគ្រូពេទ្យដើរឡើងឡានម្នាកឯង🥺😭សូមអោយក្មួយឆាប់ជា🙏🙏💪🥺😭សូមអោយក្មួយឆាប់ជាឆាប់បានមកផ្ទះរត់លេងរឹងមាំសុខភាពល្អ🙏🙏💪មីងមិនដែលស្គាល់ក្មួយតែក្មួយជានាក់ជំងឺម្នាក់ដែលធ្វើអោយមីងខ្លាចនិងការពារជំងឺដល់កាចសាហាវអោយខ្លាំង💪ចូលរួមការពារទាំងអស់គ្នាកុំអោយមានវិប្បដិសារីក្នុងគ្រួសារ🙏ដូចពាក្យចាស់ថា(ការពារប្រសើរជាងព្យាបាល)»
~
~
ខ្លះទៀតក៏និយាយ«ប្រហែលជាគ្នាមិនដឹងទេថាអ្វីទៅជាជំងឺកូវីត ថាជំងឺនោះវាសាហាវយ៉ាងណា🥺ប្រហែលជាគ្នាគ្រាន់តែដឹងថាពូៗមកយកទៅជួបម៉ាក់នៅពេទ្យមុនតែប៉ុននោះ ទើបបានជាក្មួយមិនភ័យនោះ 🥺អាណិតណាស់ .. ជូនពរអោយក្មួយប្រុសឆាប់ជា សុខភាពល្អ 🙏🏻ទេវតាតាមថែរក្សាផងចុះ»រឿងនេះបានធ្វើអោយគេអាណឹតថែមទាំងសរសើរមិនដាច់ពីមាត់៕

~
រក្សាសិទ្ធដោយ៖ខ្មែរសាយ