សូមប្រុងប្រយ័ត្នខ្ពស់! មិនទាន់ថមថយនោះទេព្រឹកនេះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ៥៤នាក់បន្ថែមទៀត

~

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៤នាក់ ក្នុងនោះករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៥៣នាក់ និង១ករណីទៀត គឺជាករណីនាំចូល ខណៈអ្នកជំងឺចំនួន១៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

~

អ្នកឆ្លងកូវីដ១៩ថ្មីទាំង៥៤នាក់ មានម្នាក់ជាស្ត្រីជនជាតិខ្មែរ ធ្វើដំណើរមកពីប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ និង ៥៣នាក់ជាករណីឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ រួមមាន៖ ជនជាតិខ្មែរ៣២នាក់, ជនជាតិចិន ២០នាក់ និងជនជាតិវៀតណាម ម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងព្រះសីហនុ។

~

ចំណែកអ្នកជាសះស្បើយទាំង១៨នាក់ គឺសុទ្ធសឹងជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រួមមាន៖ ជនជាតិចិន១៤នាក់, ជនជាតិវៀតណាម ២នាក់, ជនជាតិកូរ៉េម្នាក់ និងជនជាតិខ្មែរម្នាក់ ទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។

~






Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔