ក្ដៅៗ! បិទពេទ្យចំនួន ៤ នៅសៀមរាប សូមអ្នកពាក់ព័ន្ធនឹងពេទ្យទាំង៤នេះជួយសហការណ៍ទៅធ្វើតេស្តសំណាកកូវីដ-១៩

នៅយប់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកជាបណ្តោះអាសន្ន នូវមន្ទីរពេទ្យចំនួន ៤ ដែលមានដូចជា ៖

~

១. មន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប ស្ថិតនៅភូមិសាលាកន្សែង
២. មន្ទីរពហុព្យាបាលសុខភាព ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
៣. បន្ទប់ពិគ្រោះព្យាបាលជំងឺ ទូច កូ ស្ថិតនៅភូមិទក្សិណខាងត្បូង
៤. បន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ ស្ថិតនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប

~

~

រដ្ឋបាលខេត្តបានបញ្ជាក់ផងដែរថា ការផ្អាកជាបណ្ដោះអាសន្ននេះ គឺដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ រហូតដល់មានសេចក្តីសម្រេចជាថ្មី ។

~

~

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្ត បានរកឃើញ វិជ្ជមានកូវីដ-១៩ បុគ្គលទី ២ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១នេះ ទៅលើលោក ម៉ាប់ វុន អាយុ ៣៥ ឆ្នាំ មាន អាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ដែលបានប្រកបមុខរបរជាកម្មករ បើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបានវិលត្រឡប់មកខេត្ត សៀមរាប កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២១។

~

~

នៅល្ងាចថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង ស្តីពីការផ្អាកបណ្តោះអាសន្ន នូវការចរាចរណ៍ចេញ-ចូល ចំពោះ ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

~

រដ្ឋបាលខេត្តបានបញ្ជាក់ឱ្យបានដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប បានរកឃើញ វិជ្ជមានកូវីដ-១៩ បុគ្គលទី ២ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១នេះ ទៅលើលោក ម៉ាប់ វុន អាយុ ៣៥ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ដែលបានប្រកបមុខរបរជាកម្មករ បើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបានវិលត្រឡប់មកខេត្ត សៀមរាប កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២១ ។

~

ដូច្នេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បាន សម្រេចបិទចរាចរចេញ-ចូល សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីវេលាម៉ោង ១៩:០០ នាទី ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ នេះតទៅ ។

~

ដោយឡែករដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងបន្ថែមថា បងប្អូន ដែលបានជួបប្រាស្រ័យទាក់ទងនឹងបុគ្គលដូចបានជម្រាបជូនខាងលើ ឬ មានករណីសង្ស័យ ឬ បានធ្វើដំណើរទៅកាន់ទីកន្លែងមួយចំនួនរួមមាន ពេទ្យ ចាវ ចាន់ នៅផ្សារភូមិភាគ៤ (ចាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១) ពេទ្យ ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់ (ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១) ពេទ្យ៧៧៧ នៅផ្លូវជាតិលេខ៦ ខាងលិចស្តុបទន្លេសាប (ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១) និង

~

~

គ្លីនិកសុខភាព (ចាប់ពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១) សូមរួសរាន់មកយកសំណាក នៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ និងអ្នករស់នៅក្បែរមន្ទីរពេទ្យ៧៧៧ សូមយកសំណាកនៅមន្ទីរពេទ្យ៧៧៧ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៥២២ ៤២៧, ០៦៦ ៣៦៤ ៦៤៦ និង០៦៩ ៧៧៣ ២២៣៕

~

ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔