ស្នេហាមិនរើសវ័យ កម្លោះពេញវ័យម្នាក់ទិញកាហ្វេផឹករាល់ថ្ងៃ បែរជាមានចិត្តលើម្ចាស់ហាងតាមញ៉ែរហូតបានធ្វើប្រពន្ធ

ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ អាយុ ៦២ ឆ្នាំ ដែល​រៀបការ​ជាមួយ​ស្វាមី​វ័យ​ក្មេង​អាយុ ២៦ ឆ្នាំ ថ្មីៗ​នេះ បាន​ទៅ​ធ្វើ​ការ​វះកាត់​កែ​សម្ផស្ស ដោយ​ចំណាយ​ប្រាក់​ជាង ៤ ពាន់​ដុល្លារ ទៅ​លើ​ការ​វះកាត់​មួយ​ចំនួន​លើ​ផ្នែក​ច្រមុះ និង​តំបន់​ចិញ្ចើម​របស់​នាង ។

~

~

ការ​សម្រេច​ចិត្ត​ទៅ​កែ​សម្ផស្ស​នេះ ស្ត្រី​រូប​នេះ​បាន​និយាយ​ថា នាង​មិន​មែន​ធ្វើ​វា ដោយ​សារ​គិត​ថា​ខ្លួន​មិន​ស័ក្តិសម​នឹង​ប្ដី​ខ្លួន​នោះ​ទេ ប៉ុន្តែ​នាង​ធ្វើ​វា ដោយ​សារ​តែ​ខ្លួន​ចង់​កែ​ទៅ​ឲ្យ​មើល​ទៅ​ឃើញ​ស្អាត ។

~

~

គួរ​បញ្ជាក់​ថា គូ​ស្នេហ៍​ខុស​វ័យ​មួយ​គូ​នេះ បាន​រៀប​ការ​នឹង​គ្នា​នៅ​ក្នុង​ឆ្នាំ ២០១៨ ។ បើ​តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន VnExpress បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​វៀតណាម​រូប​នេះ បាន​ជួប​ជាមួយ​នឹង​ប្ដី​សំណព្វ​របស់​នាង នៅ​ក្នុង​ហាង​កាហ្វេ​របស់​នាង​ផ្ទាល់ ។


~

~

ដំបូង​ឡើយ ប្ដី​របស់​នាង គឺ​ជា​អតិថិជន​ទូទៅ​ធម្មតា ប៉ុន្តែ​បុរស​រូប​នេះ ហាក់​បង្ហាញ​អារម្មណ៍​ចូលចិត្ត​លើ​រូប​នាង ដោយ​នាង​ត្រឹម​គិត​លើ​រូប​គេ​ជា ប្អូន​ប្រុស​ម្នាក់​ប៉ុណ្ណោះ ។នៅ​ពេល​មួយ បុរស​សង្ហារ​រូប​នេះ បាន​សុំ​នាង​រៀបការ ភ្លាមៗ នាង​បាន​បដិសេធ ដោយ​គិត​ថា បុរស​រូប​នោះ​លេង​សើច​នឹង​នាង

~

~

ប៉ុន្តែ​ក្រោយ​មក នាង​ក៏​បាន​ចាប់​អារម្មណ៍​ថា រូប​គេ​គឺ​មាន​បំណង​រៀបការ​នឹង​នាង​ពិត​ប្រាកដ​មែន រហូត​ដល់​តាម​នាង​រហូត​ទាល់​តែ​នាង​ព្រម​រៀបការ​ជាមួយ ។ រហូត​មក​ទល់​ពេល​នេះ ចំណង​ស្នេហ៍​របស់​ពួកគេ នៅ​តែ​រឹងមាំ ពោរពេញ​ដោយ​សុភមង្គល ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔