រន្ធត់ចិត្តជាខ្លាំង! រកឃើញទារក២ខែ ឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកឆ្លងថ្មី៦នាក់ នៅអង្គការស្កត់ខណ្ឌមានជ័យ

(ភ្នំពេញ)៖ ជាព័ត៌មានដែលធ្វើឲ្យមហាជនមានក្ដីរន្ធត់ចិត្តយ៉ាងខ្លាំងក្រោយអាជ្ញាធរបញ្ជាក់ថា មានទារកម្នាក់ទើបមានអាយុ២ខែប៉ុណ្ណោះ បានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមមនុស្ស៦នាក់ដែលទើបរកឃើញថាឆ្លងជំងឺនេះ នៅភូមិដុះដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពោលនៅសហគមន៍របស់អង្គការស្កត់ដែលមាន១៨ខ្នងផ្ទះ។

~

ក្នុងហេតុការណនេះផងមានក្មេងប្រុសអាយុទើបតែបាន០២ខែ វិជ្ជមានកូវិដ១៩ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ។នៅវេលាម៉ោង០៨ម៉០០នាទី ថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១ នៅចំណុចអង្គការស្កុត ផ្លូវលំ ក្រុម៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ។ ក្រុមគ្រូពេទ្យបង្អែកពោធ៌សែនជ័យ បានមកយកអ្នកវិជ្ជមានកូវិដ១៩ ចំនួន០៦នាក់ ស្រី០៤ នាក់ យកទៅសម្រាកព្យាបាលនៅសណ្ឋាគារ the great duke ។
១-ភេទប្រុស អាយុ ២ខែ
២-ភេទស្រី អាយុ ២០ឆ្នាំ
៣-ភេទស្រី អាយុ ៩ឆ្នាំ
៤-ភេទស្រី អាយុ ៨១ឆ្នាំ
៥-ភេទស្រី អាយុ ៥០ឆ្នាំ
៦-ភេទប្រុស អាយុ៥៧ឆ្នាំ
ចំពោះទីតាំងបានត្រូវហ៊ុំព័ទ្ធជាបណ្តោះអាសន្ន។

~

~

យោងតាមរបាយការណ៍របស់មន្រ្តីសុខាភិបាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ ឡានពេទ្យ បានមកយកអ្នកពាក់ព័ន្ធឆ្លងជាមួយបុគ្គលិកធ្វើការនៅក្រុមហ៊ុនស៊ិនទ្រីដែលឆ្លងកូវីដ-១៩ នៅខេត្តតាកែវ មានចំនួន៦នាក់ លើចំនួន១៨នាក់ទាំងក្មេងទាំងចាស់ និង១២នាក់ទៀត ដែលកំពុងធ្វើចត្តាឡីស័កនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ។បើតាមរបាយការណ៍ មនុស្សទាំង៦នាក់នោះ មានម្នាក់គឺទារកដែលទើបមានអាយុ២ខែប៉ុណ្ណោះ។

~

~

សម្រាប់ខណ្ឌមានជ័យ រហូតមកដល់ពេលនេះ ចំនួនអ្នកវិជ្ជមានសរុប ៦២នាក់ បរទេស០៦នាក់, ចំនួនទីតាំងចត្តាឡីស័ក ៣៧ទីតាំង បើកដំណើរការឡើងវិញចំនួន ០៨ទីតាំង ឡុកដោន ចំនួន០៤ទីតាំង នៅសល់ចំនួន២៥ទីតាំង (ករណីកើនថ្មីថ្ងៃនេះចំនួន០៦ទីតាំង)។ចំនួនអ្នកចត្តាឡីស័កសរុប ២២៥នាក់ បរទេស០៣នាក់ (គិតតែចំនួនជាក់ស្តែងនៅក្នុងទីតាំង) ទីតាំងមិនទាន់យកសំណាក ០២ទីតាំង។

~

~

គួរជម្រាបថា មកទល់ពេលនេះ ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានបន្ដវាយប្រហារយ៉ាងខ្លាំងមកលើប្រជាជនកម្ពុជា ក្នុងនោះគេឃើញមានទារក ទារិកា និងក្មេងតូចៗជាច្រើន ក៏ត្រូវពេទ្យយកទៅពិនិត្យសំណាកជាបន្ដបន្ទាប់ផងដែរ។

~

~

ទារក ទារិកា និងក្មេងតូចៗជាច្រើនទាំងនោះ បានឆ្លងជំងឺកូវីដ-១៩ ពីឪពុក ម្ដាយ និងអាណាព្យាបាលរបស់ពួកគេ ដែលបានប៉ះពាល់ជាមួយអ្នកកើតជំងឺនេះផងដែរ។ ករណីដែលកើតឡើងនេះ ជាសារមួយក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទៅរស់នៅក្នុងប្រទេសកម្ពុជា ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត។

~

~

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៦៩០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៥០នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៣៥នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔