កាលពីយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោងប្រមានជា ១១ យប់ តារាចម្រៀងនិង តារាសម្តែងលោកបញ្ញា សិទ្ធបានឲ្យដឹងថាលោកបានឆ្លងកូវីដ-១៩ ហើយមកដល់ពេលនេះរយៈពេលប្រមាណជា៥ថ្ងៃហើយដែលបលោកកំពុងបន្តសម្រាកព្យាបាលនៅឯអតីតអាំងទែរកុងទីណង់តាល់(The Great Duke) ។
~
~
ដោយឡែកក្រោយពីឆ្លងជំងឺនេះហើយមហាជនអ្នកលេងបណ្តាញសង្គមបានឃើញថាលោកបញ្ញា សិទ្ធតែងតែបន់ស្រន់និង សង្ឃឹមថាឪពុកម្តាយរបស់លោកនឹងមិនឆ្លងជំងឺកូវីដ-១៩ ពីលោកនោះ ។
~
~
យ៉ាងណាមិញនៅយប់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ នេះ លោក បញ្ញា សិទ្ធ បានបង្ហោះសារហាក់រន្ធត់ចិត្តយ៉ាងខ្លាំងថា«ខ្ញុំសួមណូមពរដលក្រុមគ្រូពេទ្យ យកគាត់មកព្យាបាលនៅសណ្ឋាគារ អុីន ធើ ខន់ ខ្ញុំសុខចិត្តទៅនៅសាលារៀនវិញអោយម៉ាក់ប៉ាខ្ញុំមកសណ្ឋាគារវិញចុះព្រោះគាត់ចាស់ៗអស់ហើយខ្ញុំសូមអង្វរបងប្រុស ហេង ឡុងជួយខ្ញុំផងចុះ»
~
~
សារមួយនេះគឺបានបង្ហោះក្រោយពេលលោកបញ្ញា សិទ្ធ បានដឹងពីដំណឹងមកពីផ្ទះមកយ៉ាងទាន់ហន់ពេកធ្វើអោយលោកមានអារម្មណ៍ប្រតិ្កកម្មជាខ្លាំងក៏ព្រោះតែឪពុកម្តាយនិង ក្មួយរបស់លោកក៏បានឆ្លងជំងឺកូវីដ-១៩ ដែរ ។
~
~
វាពិតណាស់ដែលរៀងមួយនេះមិនត្រឹមតែលោកបញ្ញា សិទ្ធ ទេគឺគ្រប់ក្រុមគ្រួសារខំការពារណាស់តែមកជួបបញ្ហាមួយនេះវាពិតជាពិបាកក្នុងការទទួលយកណាស់ក្រុមគ្រួសារទាំងមូលបែជាមកធ្លាក់ក្នុងស្ថានភាពបែបនេះទៅវិញ។
~
~
រឿងមូយនេះបានធ្វើអោយមានការចាប់អារម្មណ៍ជាខ្លាំងទៅមហាជន ជាពិសេសអ្នកគាំទ្ររូបលោកផ្ទាល់ពួកគេបានចូលរួមលើកទឹកចិត្ត និង ជូនពរលោក ព្រមទាំងជូនពរអោយជៀសអស់រឿងអាក្រកដល់ក្រុមគ្រួសារឲ្យឆាប់ជាសះស្បើយ៕
~
~
ប្រភព៖ប្រជាប្រិយ