ប្រជាជនភូមា ស្រែកទ្រហោយំពេញប្រទេស«ជួយប្រទេសភូមាផង»!!!ខ្សែវីដេអូថ្ងៃនេះដែលខាងយោធាបានធ្វើការវា​​​​.យប្រហាស្តែងៗទៅកាន់ប្រជាជន

ចលនាបា​​​​តុក​​​ម្ម​របស់​ប្រជាជនភូមា ដើម្បីប្រ​​​​​​​​ឆាំ​​​​​​ង​នឹងការធ្វើរដ្ឋប្រ​​​​​​​​​​​ហារ បានរីកកាន់តែធំឡើងៗ នៅទូទាំងប្រទេស។ ប្រជាជនភូមារាប់ម៉ឺននាក់ បានចុះដើរតាមផ្លូវ នៅតាមទីក្រុងធំៗ ទាមទារឲ្យ​កងទ័ព ​ដោះលែងលោកស្រីអ៊ុងសាន ស៊ូជី និងអ្នកទោសនយោបាយឯទៀត។ ខណៈដែល​ចលនាបាតុកម្មរបស់ប្រជាជន កាន់តែផុសផុលឡើង ទូរទស្សន៍រដ្ឋភូមា បានផ្សាយ​សារគំរាមថា អាជ្ញាធរនឹងចាត់វិធានការ ដើម្បី​រក្សាសណ្តាប់​ធ្នាប់ និងស្ថិរភាព​សង្គមឡើងវិញ។

~

~

នៅក្រុងរ៉ង់ហ្គូន ប្រជាជនភូមា ក្មេងចាស់ប្រុសស្រី ច្រើនម៉ឺននាក់ណាស់ បានរួមគ្នា ដើរតាមផ្លូវស្រែកបរិហារ ការប្លន់អំណាច របស់ក្រុមយោធា។ ប្រជាជនដែលមកធ្វើបាតុ​​ក​​​​ម្ម មានចម្រុះទាំងអស់ ខ្លះជាកម្មកររោងចក្រ បុគ្គលិកឯកជន ខ្លះជាមន្ត្រីរដ្ឋការ គ្រូបង្រៀន ពេទ្យ សិស្ស និស្សិត មេធាវីអ្នកច្បាប់ និងព្រះសង្ឃថែមទៀតផង។

~

~

ក្រុមបាតុករ បានអំពាវនាវឲ្យ​បុគ្គលិករដ្ឋ និងឯកជនទាំងអស់ ធ្វើកូដកម្ម មិនចូលធ្វើការ ដើម្បី​ចូលរួមប្រឆាំងតវ៉ា និងការត្រលប់មកវិញ នៃរបបយោធា​​​ផ្តា​​​​​​ច់ការ។ បុរសម្នាក់ ឈ្មោះ Kyaw Zin Tun បានប្រាប់អ្នកកាសែតថា៖ « ប្រជាជនភូមា ធ្លាប់បានរស់នៅក្នុងភាពភ័យខ្លាច ក្រោមកណ្តាប់ដៃរបបផ្តាច់ការយោធា តែសម្រាប់ពេលនេះ ប្រជាជនភូមា ​លែងខ្លាចហើយ គឺពួកគេត្រូវការ​លទ្ធិប្រជាធិបតេយ្យ »។

~

~

នៅក្នុងក្បួនដង្ហែរ សម្រែកយ៉ាងកងរំពង បន្លឺថា «ត្រូវដោះលែង​មេដឹកនាំរបស់យើង » « ត្រូវគោរពសន្លឹកឆ្នោតរបស់យើង » និង « បដិសេធការធ្វើរដ្ឋប្រហារ »។ បាតុកម្មផុសផុលខ្លាំង នៅតាមទីក្រុងធំៗទៀត​ផ្សេងដែរ ដូចជានៅក្រុងណៃពីដាវ នៅក្រុងតោងហ្គូ​ ក្រុងប៉េហ្គូជាដើម។

~

នៅក្រុងណៃពីដាវ ដែលជារដ្ឋធានីរដ្ឋបាលអំណាចនយោបាយ​ភូមា គឺសមត្ថកិច្ចបានចាប់ផ្តើមប្រើ​កម្លាំង​ ដើម្បីបំបែកក្រុមបាតុករច្រើនពាន់នាក់។ យោងតាមអ្នកកាសែតបារាំង AFP សមត្ថកិច្ចភូមា បានប្រើកាណុងបាញ់ទឹក ទៅក្រុមបាតុករ ហើយ​គេឃើញ​មានមនុស្ស២នាក់ ដួលស្តូកស្តឹងនៅនឹងដី។

~

~

ក្រុមយោធាដែលក្តាប់អំណាច ហាក់បង្ហាញ​សញ្ញាថា គេចាប់ផ្តើម​អស់អំណត់ហើយ។ ជាក់ស្តែង នៅរសៀលថ្ងៃចន្ទ ទី​៨កុម្ភៈ​ ទូរទស្សន៍ MRTV ដែលជាទូរទស្សន៍រដ្ឋភូមា បានផ្សាយ​សារថា៖​« រដ្ឋាភិបាលនឹងចាត់វិធានការ ដោយ​ស្របទៅតាមច្បាប់ ដើម្បី​ទប់ស្កាត់សកម្មភាព​ទាំងឡាយណា ដែល​បង្កអសន្តិសុខ និង​អសណ្តាប់ធ្នាប់ ដល់​សង្គមជាតិ »។

~

~

បើគិតចាប់ពីថ្ងៃធ្វើរដ្ឋប្រហារមក គឺក្រុមយោធា មិនបាន​និយាយអ្វីទាំងអស់ ទាក់ទិននឹងចលនាបាតុកម្មរបស់ប្រជាជនភូមានេះ។ យើងអាចចាត់ទុកបានថា នេះគឺជាសារគំរាមលើកទីមួយ​ ពីសំណាក់ក្រុមយោធាកាន់​​​អំណាច។ តែចំណោទគឺនៅត្រង់ថា តើប្រជាជនភូមា ខ្លាចរអាដែរឬទេ ? ហើយថាតើ វិធានការដែលអាជ្ញាធរចង់ប្រើនោះ វាជាអ្វីឲ្យ​ពិតប្រាកដ? វាអាចជាការចាប់សកម្មជនសំខាន់ៗ ដាក់ឃុំបន្ថែមទៀត ឬអាចជា​ការ​​បញ្ចេញកម្លាំងទ័ព កាន់អាវុធច្រូងច្រាង ដាក់ពង្រាយតាមទីក្រុងក៏ថាបាន។

~

~

ហើយថ្ងៃនេះផងដែរ ក្រុមខាងយោធាបានធ្វើការគំរាមគំហែងដោយកម្លាំងបានចុះវា​​​​.យប្រ​​​​​.ហ​​​​​.ាទៅលើប្រជា​​​ជ​​​​នខាងក្រោមនេះជាវីដេអូបញ្ជាក់

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔