អូយយូយ!!ចេញហើយលទ្ធផលតេស្តលើកទី ២ ដែលអ្នកពាក់ព័ន្ធក្នុងរោងការជាមួយ កក្កដា សុភ័ណ្ឌយ៉ាងច្បាស់គឺ…

តាមរយៈព័ត៌មានដែលទើបទទួលបាន គឺលទ្ធផលសំណាកលើកទី ១ អ្នកពាក់ព័ន្ធអាពាហ៍អាពិពាហ៍ ថ្ងៃទី ១១-១២ ខែមីនា ឆ្នាំ ២០២១ នៅភូមិក្រាំងលាវ ឃុំរវាងស្រុកសំរោង ខេត្តតាកែវ គឺអវិជ្ជមានទាំងអស់។

~

~

ក្នុងនោះផងដែរ សម្រាប់សំណាកលើកទី ២ ក្រុមការងារនឹងបន្តយកនៅពេលខាងមុខទៀតនេះ ដោយពេលនេះគឺតម្រូវឱ្យអ្នកពាក់ព័ន្ធទាំងអស់បន្តធ្វើចត្តាឡីស័ក និងតាមដានសុខភាពទៀត រហូតដល់តេស្តលើកទី ២ ចេញលទ្ធផល។

~

~

គួររំឭកផងដែរថា ការធ្វើសំណាកនេះ គឺធ្វើឡើងបន្ទាប់ពីមានអ្នកជំងឺកូវីដ-១៩ ឈ្មោះ កក្កដា សុភ័ណ្ឌ ដែលបានធ្វើតេស្តរកឃើញឆ្លងនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ ធ្លាប់បានទៅចូលរួមពីធីមង្គលការមួយ និង ធ្វើជាអ្នកកំដរកូនកំលោះ ស្ថិតនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១

~

តែមកដល់ថ្ងៃនេះត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នេះ​បើតាមរយៈការផ្ដល់ព័ត៌មានពីលោក កេត ម៉ៅ អភិបាលស្រុកសំរោងបានឱ្យដឹងថាបងប្អូនប្រជាពលរដ្ឋដែលធ្វើតេស្តទាក់ទងនឹងកក្កដា សោភ័ណ ដែលបាន

~

~

ចូលរួមក្នុងពិធីមង្គលការនៅឃុំរវៀងស្រុកសំរោង ខេត្តតាកែវ គឺមានលទ្ធផលលើកទី២ អវិជ្ជមានទាំងអស់។ យ់ាងណាមិញអភិបាលស្រុករូបនេះបានបញ្ជាក់បន្ថែមថាយើងកំពុងរង់ចាំការវិភាគសំណាកលើកទី៣ បន្តទៀតសង្ឃឹមអ្វីៗនឹងប្រសើរឡើងវិញ ។

~

~

គួររំឭកផងដែរថាការធ្វើសំណាកនេះ គឺធ្វើឡើងបន្ទាប់ពីមានអ្នកជំងឺកូវីដ-១៩ឈ្មោះ កក្កដា សុភ័ណ្ឌដែលបានធ្វើតេស្តរកឃើញឆ្លងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២១ ធ្លាប់បានទៅចូលរួមពីធីមង្គលការមួយ និង ធ្វើជាអ្នកកំដរកូនកំលោះស្ថិតនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១៕

~

~

ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔