ពេលនេះប្តូពីលោកឧកញ៉ា ឌួង ឆាយ ទៅជាលោកបងឆាយហើយ ហើយភ្ជាប់ជាមួយសារមួយឃ្លាទៀតថា…

ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងរ៉ាវក្នុងគ្រួសារ ដែលបានលាតត្រដាង ដោយអតីតភរិយា អំពីអំពើហឹង្សា វាយដំ ទាត់ធាក់ប្រពន្ធ ឈានដល់ផ្លូវបំបែក និងបណ្តាលឲ្យបាត់បង់ គោរមងារជាឧកញ៉ាផងនោះ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បាន

~

~

គ្រងស្បង់ជីពរ សាងផ្នួស ក្នុងគោលបំណង សងគុណអ្នកមានគុណ និងជំរះនូវបាបកម្ម ដែលខ្លួនបានសាងកន្លងមក ។តាមបណ្តាញសង្គមផ្ទាល់ខ្លួន របស់លោក ឌួង ឆាយ នារសៀលថ្ងៃនេះ បានបង្ហោះនូវ រូបភាព កំពុងកោរកេសា និងគ្រងស្បង់ជីពរជាសាមណេរ ដោយបានសរសេរៀបរាប់ថា

~

~

“ខ្ញុំបាទបានបួសសាងផ្នួស ដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ” ។ក្នុងរូបភាព ជាសាមណេរ បន្ទាប់ពីកោរកេសា រួចរាល់ហើយនោះ ឌួង ឆាយ ក៏បានលើកដៃសំពះ សុំអោយអហោសកម្មអោយខ្លួនផងដែរ ។


~

~

សូមរំលឹកថា រឿងរ៉ារបស់ ឌួង ឆាយ បានបែកធ្លាយជាបន្តបន្ទាប់ ក្រោយពីអតីតភរិយា បានប្រកាស ពីដំណឹងលែងលះ និងបានLive លើបណ្តាញសង្គម រៀបរាប់ពីរឿងរ៉ាង បន្តិចម្តងៗ រហូតមានការបង្ហោះវីដេអូ នូវអំពើហិង្សាក្នុងគ្រួសារ ដែលបង្កឡើង ដោយ ឌួង ឆាយ ។

~

~

បន្ទាប់ពីវីដេអូ ដែលអតីតភរិយាបានបង្ហោះ នៅលើបណ្តាញសង្គម សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងការហួសចិត្ត ដោយបានលើកជាសំណួរថា “ហេតុអីដួងឆាយឃោឃៅដល់កម្រិតនេះ? “ ។ ក្នុងនោះដែរ ក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីថ្លៃងការណ៍ ថ្កោរទោស ចំពោះទង្វើរបស់ ឌួង ឆាយ ផងដែរ ។

~

~

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃ១៧ ខែមីនា សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យបញ្ចប់គោរមងារ ជាឧកញ៉ារបស់ ឌួង ឆាយ។ ក្រោយមក សម្តេចសាយ ឈុំ ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រាបទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីស្នើសុំ បញ្ចប់គោរមងារ ជាឧកញ៉ា។

~

~

ក្រោយពីសម្តេចតេជោ ធ្វើសំណើរនេះ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារឧកញ៉ា ឌួងឆាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ។ សូមបញ្ជាក់ផងដែរថា ឌួង ឆាយ ផ្ទាល់ ក៏បានអះអាងថា ខ្លួន ព្រមទទួលស្គាល់ កំហុសគ្រប់យ៉ាង រួចរាល់ហើយដែរ លើបណ្តាញសង្គមរបស់ខ្លួន៕

~

~

ប្រភព៖ព៍ត៌មានដើមអំពិល

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔