អបអរសាទរ!! លីវ ជីលី ឈ្នះការបោះឆ្នោត ចូលវគ្គ ២០ នាក់ចុងក្រោយដោយស្វ័យប្រវត្តិព្រោះអ្នកគាំទ្រនិង….

~

ថ្មីៗនេះប្រិយមិត្តបានដឹងរួចមកហើយថា បន្ទាប់ពីបវរកញ្ញា Miss Grand ទាំងអស់បានធ្វើដំណើរទៅដល់ប្រទេសថៃ ក្នុងនោះគ្រប់បវរកញ្ញាត្រូវបានធ្វើចត្តាឡីស័ក ចំនួន ១៤ ថ្ងៃមុននឹងធ្វើការឡើងប្រកួត នៅលើឆាក ។ ដោយឡែកសម្រាប់ពេលនេះដែរ ការធ្វើចត្តាឡីស័កក៏ត្រូវបានបញ្ចប់រួចរាល់ហើយ ចំណែកបេក្ខភាពទាំងអស់ក៏បានចេញមកបន្តបេសកម្មរបស់ខ្លួនជាបន្ត ។

~


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ទន្ទឹមនឹងនេះផងដែរកម្មវិធីប្រកួតលំដាប់ថ្នាក់ពិភពលោកនេះធ្វើការជ្រើសរើសបេក្ខភាពបវរកញ្ញាប្រទេសណាមួយដែលទទួលបានចំនួន Like និង Share ច្រើនជាងគេនោះ នឹងអាចឈានទៅដល់វគ្គ ២០ នាក់ចុងក្រោយដោយស្វ័យប្រវត្តិ ហេតុដូចនោះ យើងក៏ឃើញថាមហាជនអ្នកគាំទ្រ ប្រទេសនីមួយៗ ក៏បានធ្វើការ Vote រៀងៗ ខ្លួនដោយហេតុថាចង់ឱ្យបរវកញ្ញាតំណាងប្រទេសខ្លួនទទួលបានជ័យជំនះ។ ហើយក្នុងនោះ គេក៏ឃើញបងប្អូនខ្មែរយើងមានការខិតខំខ្លាំងណាស់ព្រោះចង់ឱ្យកញ្ញា លីវ ជីលី តំណាងប្រទេសខ្មែរបានឈានទៅដល់វគ្គ ២០ នាក់ចុងនឹងគេ ។

~


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែកព្រោះតែការសាមគ្គីរបស់បងប្អូនខ្មែរយើងនៅយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះ ទំព័រផេកផ្លូវការនៃកម្មវិធីប្រកួត Miss Grand International បានចេញមកបង្ហោះលទ្ធផល ដោយក្នុងនោះមហាជនខ្មែរពិតជាសប្បាយរីករាយជាខ្លាំង ព្រោះបវរកញ្ញាខ្មែរ លីវ ជីលី ទទួលបានការបោះឆ្នោតច្រើនជាគេលំដាប់លេខ ១ ហើយអាចឈានទៅដល់វគ្គ ២០ នាក់ ចុងក្រោយ ដោយស្វ័យប្រវត្តិ។

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចគ្នានេះ ទន្ទឹមនឹងឃើញជំហានដំបូងបវរកញ្ញាខ្មែរធ្វើបានល្អដូចនេះ វាពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែមានទំនុកចិត្តខ្លាំងបន្ថែមទៀតថាខ្មែរពិតជាអាចនាំជ័យលាភីជូនប្រទេសជាមិនខាន ហើយពិភពលោកក៏កាន់តែស្គាល់ប្រទេសខ្មែរកាន់តែច្បាស់ផងដែរ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔