ស្ដែងៗ!!ទំព័រដើមអ្នកស្រុកទៅងូតទឹកលេងនៅខ្លោងទ្វារខ្មោចប្រាសាទអង្គរធំ ស្រាប់តែជួបរឿងភ្ញាក់ផ្អើល…(មានវីដេអូ)

~

ខេត្តសៀមរាប៖ ព្រះបដិមាសីសៈចំនួន២ មានទេវតាចំនួន១ អសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោចត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈនិងនគរបាលបេតិកភណ្ឌព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរានាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។

~


លោក ឈូកសុម៉ាឡា មន្ត្រីជំនាញចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការឱ្យដឹងថាលក្ខណៈនៃព្រះបដិមាសីសៈទេវតាដែលបានប្រទះឃើញមាន៤បំណែកគឺព្រះសីសៈទាំងមូលដាច់ត្រឹមមាត់ហើយខូចខាតផ្នួងសក់បំណែកច្រមុះរបេះពីខ្ទង់និងបំណែកទងត្រចៀកឆ្វេងស្តាំ។ ចំណែកអសុរាវិញមានតែផ្នែកខាងក្រោយជាមួយក្បាច់លម្អសក់និងពុំមានព្រះភក្ត្រទេ។

~


ការប្រទះឃើញព្រះបដិមាសីសៈទាំង២នៅក្នុងប្រឡាយទឹកមិនមែនជារឿងចៃដន្យនោះទេ បើតាមការបញ្ជាក់របស់លោក សុម៉ាឡា ព្រោះវាបណ្តាលមកពីរចនាសម្ពន្ធទូទៅនៃសំណង់ចម្លាក់ទាញព្រ័ត្រនោះបានខូចខាតដោយសារអាយុកាលនៃសំណង់កត្តាធម្មជាតិ និងស.ង្គ្រា.មទើបធ្វើឱ្យចម្លាក់ទាំងនោះធ្លាក់ចូលក្នុងទឹកខ្លះកប់ក្នុងដីខ្លះនៅលើដីជាច្រើនទៀត។

~


ក្រោយធ្វើការប្រគល់ទទួលហើយព្រះបដិមាសីសៈទាំង២នេះ ត្រូវបានប្រ គល់ជូនអាជ្ញាធរជា តិអប្សរាយកទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ហើយនឹងធ្វើការជួសជុលមុននឹងប្រគល់ទៅរក្សាទុកនៅសារមន្ទីរ។ បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។
សូមទស្សនាវិដេអូខាងក្រោម:

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔