~
ខេត្តកំពុងសោម : ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការផ្អាកហាងកាត់សក់ឈ្មោះ តុងប៉ីកាត់សក់ទាន់សម័យ បណ្តោះអាសន្ន ដែលស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក
~
ក្រោយរកឃើញមានភ្ញៀវម្នាក់ធ្លាប់បានចូលហាងកាត់សក់មួយនេះ រកឃើញមានវិជ្ជមានកូវីដ-១៩។
ក្នុងនោះដែរ រដ្ឋបាលខេត្តព្រះសីហនុ បានតម្រូវអោយយកសំណាកអ្នកពាក់ព័ន្ធទាំងអស់ និងអោយពួកគេធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវតាមវិធានការសុខាភិបាល៕
~