នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសមួយរូបទៀតហើយដែលរកឃើញមានឆ្លងជំងឺកូវីដ-១៩ នោះគឺកញ្ញា សួស វីហ្សា បន្ទាប់ពីការធ្វើតេស្តជាលើកទី ៣ ក្រោយពីអ្នកមានអាការសង្ស័យ ។
~
~
យ៉ាងណាមិញ បើយោងតាមបទសម្ភាសពីស្ថានីយទូរទស្សន៍ «CNC» អ្នកនាង សួស វីហ្សា បានឱ្យដឹងថា អ្នកនាងធ្លាប់បានធ្វើតេស្តចំនួន ២ ដង រួចមកហើយជាមួយនឹងស្វាមីអ្នកនាង ហើយលទ្ធផលគឺអវិជ្ជមានទាំងអស់ ក្នុងនោះដែរ បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន ២ ដង អ្នកនាង និង ស្វាមី ក៏សប្បាយចិត្តព្រោះគិតថាខ្លួនគ្មានឆ្លង ។
~
~
ដោយឡែក ក្រោយពីធ្វើតេស្តបាន ២ ដង អ្នកនាងក៏ចាប់ផ្ដើមមានអាការមិនស្រួលខ្លួនដែលខុសប្លែកពីរាល់ដង បន្ទាប់មកអ្នកនាង និង ស្វាមីក៏បានសម្រេចចិត្តទៅតេស្តជាលើកទី ៣ ដើម្បីប្រាកដចិត្ត តែចុងក្រោយនៃការតេស្តនាងក៏មានវិជ្ជមានជំងឺកូវីដ-១៩ ហើយសម្រាប់ស្វាមីនាង លោក ថម មី កំពុងតែរង់ចាំលទ្ធផល ជាមួយគ្នានោះដែរសម្រាប់នាងពេលនេះ ក៏ត្រូវបានក្រុមគ្រូពេទ្យនាំទៅសម្រាកព្យាបាលហើយដែរ ។
~
~
ទន្ទឹមតារាស្រីរូបនេះ ក៏បានរៀបរាប់ទាំងទឹកភ្នែកខណៈដែលនាងកំពុងតែអង្គុយលើឡានទៅព្យាបាលបន្ថែមទៀតថា អ្នកនាងពិតជាបារម្ភពីកូនស្រីតូចរបស់នាងខ្លាំង ដែលកូននាងទើបតែកើតបាន ៥ ខែប៉ុណ្ណោះ និង សមាជិកគ្រួសារដទៃទៀតរួមមានឪពុកម្ដាយដែលគាត់មានវ័យចំណាស់ ៕
~
~
ប្រភព៖ប្រជាប្រិយ