ប្លែកទៀតហើយពេលនេះ! សួស វីហ្សា អះអាងថា ១៧ ទើបចេញរោគសញ្ញាកូវីដ១៩

នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសម្នាក់ទៀត គឺអ្នកនាង សួស វីហ្សា បានបញ្ជាក់ថា ខ្លួនបានឆ្លងវីរុសកូវីដ-១៩ ហើយ ក្នុងលទ្ធផលធ្វើតេស្តលើកទី ៣ នេះ ។

~

~

ដោយឡែកបើផ្អែកតាមបទសម្ភាសតាមរយៈទូរស័ព្ទជាមួយ «CNC» អ្នកនាង សួស វីហ្សា បានបញ្ជាក់ថា នាងមិនបានទៅកន្លែងណាគួរឱ្យសង្ស័យនោះទេ ក្រៅពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ កន្លងមក នាងធ្លាប់បាន

~

~

ទៅថតចម្រៀងចូលឆ្នាំខ្មែរក្នុងបន្ទប់ស្ទូឌីយោហង្សមាសជាមួយតារាចម្រៀងផ្សេងទៀត សរុបចំនួន ៦ នាក់ រួមមានរូបនាងផ្ទាល់ អ្នកនាង សុគន្ធ និសា, លោក ណុប បាយ៉ារិទ្ធ, លោក ធែល ថៃ, គ្រូភ្លេង សុវណ្ណឌីន និង សុខ ស្រីនាង ជាដើម

~

~

ដែលអ្នកនៅក្នុងបន្ទប់ថ្ងៃនោះ មាន ៥ នាក់ហើយបានឆ្លងកូវីដ-១៩ នេះ លើកលែងតែ សុខ ស្រីនាង ម្នាក់ប៉ុណ្ណោះ ។បើតាមការអះអាងរបស់តារាចម្រៀង សួស វីហ្សា ខាងលើ នាងបានទៅកន្លែងសង្ស័យនោះតាំងពីថ្ងៃទី ៤ ខែមីនា មកម្ល៉េះ ហើយក៏បាននាំប្ដីប្រពន្ធទៅធ្វើតេស្តដល់ទៅ ២ លើក និង ទទួលបានលទ្ធផលអវិជ្ជមានទាំង ២ លើក ។

~

~

ដោយឡែកទើបតែនៅយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះប៉ុណ្ណោះ ពោលគឺរយៈពេល ១៧ ថ្ងៃ នាងមានរោគសញ្ញាក្អក ផ្ដាសាយ និង ក្ដៅខ្លួន ស្អែកឡើងក៏នាំស្វាមីទៅធ្វើតេស្តលើកទី ៣ ហើយលទ្ធផលបង្ហាញនៅថ្ងៃទី ២២ នេះថា មានផ្ទុកកូវីដ-១៩ តែម្ដង ៕

~

ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔