ក្មេងទៀតហើយ!!ព្រឹក​នេះ​គ្រូពេទ្យ​ចុះយក​ កុមារ​ អាយុ​ ២ឆ្នំា​ម្នាក់​ និង​ ៨ឆ្នាំ​ម្នាក់​ ដែល​ផ្ទុក​ខូវិដ​ ១៩នៅខណ្ឌ​ដូនពេញ….

~

ភ្នំពេញ : នៅព្រឹក​ថ្ងៃ​អង្គារ​ ទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ

~


ខាងមន្ទីរពេទ្យក្រុង ចុះយកអ្នកសង្ស័យដែលមានកូវីដ ចំនួន០៤នាក់ ( ស្រី ចំនួន០២នាក់ កុមារ ចំនួន ០២នាក់ អាយុ ២ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់ ) ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ​ ផ្ទះលេខ៩៤E៤ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មី​ទី២ ខណ្ឌដូនពេញ យកទៅមន្ទីរសម្ភពក្រុង ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔