កំលុងពេលនេះកម្ពុជាកំពុងតែស្ថិតក្នុងស្ថានភាពមួយគួរឱ្យបារម្ភខ្លាំង ដោយមួយថ្ងៃៗក្រសួងបានចេញសេចក្ដី ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវី-១៩ ជាបន្តបន្ទាប់ពុំដែលមានលស់ថ្ងៃណាមួយឡើយ ។ ទន្ទឹមនឹងការឆ្លងដ៏គំហុកនេះ កម្ពុជាក៏បានរកឃើញនូវករណីស្លាប់ជាផងដែរ ។
~
~
តួយ៉ាងបើយើងងាកទៅមើលក្នុងចង្កោមអ្នកសិល្បៈឯណោះវិញ ពេលនេះមានតារាពីរដួងហើយដែលបានបាត់បង់ម្ដាយជាទីស្រឡាញ់របស់ខ្លួនដោយសារតែជំងឺកូវីដ-១៩ បន្សលទុកតែការសោកស្តាយ និង សេចក្តីអាឡោះអាល័យ ។ ដោយក្នុងនោះរួមមាន ៖
~
~
១.ម្ដាយតារាចម្រៀងកញ្ញា វី ឌីណែ
លោកស្រី នួន សុផាន្នី ម្ដាយរបស់តារាចម្រៀង វី ឌីណែត មានអាសយដ្ឋាននៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានៅភ្នំពេញ បានរកឃើញថាឆ្លងកូវីដ-១៩ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ ។
~
~
ដោយសារជំងឺកូវីដ-១៩ នេះបានវាយលុកសួត ធ្វើឱ្យរលាកសួតខ្លាំង និង ស្ទះសរសៃឈាមបេះដូង ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ម្តាយតារាចម្រៀងស្រីរូបនេះបានធ្វើមរណកាលទៅក្នុងថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នៅក្នុងមន្ទីរពេទ្យរុស្សី ។
~
~
២. ម្ដាយតារាកំប្លែង ស្រី ពីន
យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ម្ដាយតារាស្រីរូបនេះមានអាយុ ៦២ ឆ្នាំ មានអាសយដ្ឋាន នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ០៥ និង ៤០ នាទីព្រឹក ក្រោយរកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ ។
~
~
ជំងឺនេះវាបានវាយលុកសួតទាំងសងខាងធ្ងន់ធ្ងរ ធ្វើឱ្យខ្សោយសួតខ្លាំង អ្នកជំងឺមានអាការហត់ ព្រមទាំងមានជំងឺធាត់កម្រិត ១ ផង បានធ្វើអ្នកជំងឺស្លាប់តែម្តង នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ នេះ ៕
~
ប្រភព៖ប្រជាប្រិយ