ប្រជាជនថៃមួយក្រុម បានធ្វើសកម្មភាពដ៏ចម្លែកមួយ ដែលអាជ្ញាធរឃើញហើយ អាចនឹងមានអារម្មណ៍ថាឈឺចាប់ខ្លាំង។ ជំនួសឲ្យការដាក់ពាក្យបណ្តឹង ប្រជាពលរដ្ឋតំបន់ប៉ាតាយ៉ាបានដាំដើមចេក៥ដើម លើថ្នល់ដែលពោរពេញដោយភក់ជ្រាំ។ ហេតុផលដែលពួកគេធ្វើបែបនេះ
~
~
ក៏ដោយសារតែ ថ្នល់ដែលត្រូវបានជីកកកាយដើម្បីស្ថាបនានោះ ត្រូវបានទុកចោលពាក់កណ្តាលទី អស់រយៈពេលជាង៣ឆ្នាំកន្លងមកហើយ។បញ្ហាផ្លូវពិបាកនេះ បានធ្វើឲ្យប្រជាជនមួយចំនួន សម្រេចចិត្តមិនធ្វើដំណើរតាមផ្លូវនេះ ហើយអាជីវកម្មមួយចំនួន ក៏ត្រូវបានបិទទ្វារផងដែរ។
~
~
រូបភាពទាំងនេះត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ធអនឡាញ និងបានផ្ញើទៅឲ្យសារព័ត៌មានក្នុងស្រុកមួយចំនួនទៀត ដោយសង្ឃឹមថា អាជ្ញាធរនឹងអាចចូលរួមអភិវឌ្ឍន៍ទីក្រុងមួយនេះឲ្យបានឆាប់រហ័សបំផុត។លោក Somchai Wonpakdee អាយុ៤៩ឆ្នាំ ដែលបានចូលរួមសកម្មភាពដាំដើមចេកនេះ
~
បាននិយាយថា មានគ្រោះថ្នាក់ច្រើនណាស់បានកើតឡើងនៅក្នុងតំបន់មួយនេះ ដោយសារតែគ្មានផ្លាកសញ្ញាឲ្យប្រុងប្រយ័ត្ន ហើយណាមួយមកពីប្រជាជនមួយចំនួន ត្រូវតែធ្វើដំណើរនៅតាមផ្លូវមួយនេះដោយខានមិនបានតែម្តង។
~
~
ទោះជាយ៉ាងណា រូបភាពទាំងនេះ ត្រូវបានចែកចាយទៅដល់អាជ្ញាធរភ្លាមៗ ហើយខាងអាជ្ញាធរក៏បានមកដកដើមចេកចេញផងដែរ ប៉ុន្តែមិនទាន់បានជួសជុលផ្លូវនៅឡើយទេ៕
~